
- 2018-07-12 08:10:09
- ព័ត៌មាន
មិនឲ្យដាច់ឆ្នាំទាន់ ទាំងបុគ្គលិក និងអ្នកផ្គត់ផ្គង់ឲ្យក្រុមហ៊ុនលំដាប់អាស៊ាន១ បរិច្ចាគថវិកាជាថ្មី ដល់គន្ធបុប្ផា
- 2018-07-12 08:10:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនឲ្យដាច់ឆ្នាំទាន់ ទាំងបុគ្គលិក និងអ្នកផ្គត់ផ្គង់ឲ្យក្រុមហ៊ុនលំដាប់អាស៊ាន១ បរិច្ចាគថវិកាជាថ្មី ដល់គន្ធបុប្ផា
ចន្លោះមិនឃើញ
ក្រុមហ៊ុន SCG ដែលជាពហុសាជីវកម្មឈានមុខក្នុងតំបន់អាស៊ាន បានបង្ហាញពីទឹកចិត្តជួយគាំទ្រដល់ការលើកកម្ពស់សុខភាពកុមារជាថ្មី ដោយបរិច្ចាគថវិកាចំនួន ១២០០០ ដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា។
លោក Somwang Manpimonchai នាយកក្រុមហ៊ុន SCG ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា៖ “ក្រុមហ៊ុនមានទឹកចិត្តចូលរួម ជាផ្នែកមួយនៃការអភិវឌ្ឍន៍សង្គម ក៏ដូចជាផ្ដល់នូវគុណភាពជីវិតកាន់តែប្រសើរដល់ប្រជាជន។ ដូច្នេះហើយទើបយើងមានទឹកចិត្តជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីលើកកម្ពស់គុណភាពជីវិតកុមារ និងក្រុមគ្រួសាររបស់គេ។ យើងសង្ឃឹមថា ការបរិច្ចាគនេះនឹងរួមចំណែកដល់ការងារដ៏ធំធេងរបស់មន្ទីរពេទ្យ ដែលកំពុងតែអនុវត្តនៅក្នុងប្រទេសនេះ"។
លោក គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានមានប្រសាសន៍ថ្លែងអំណរគុណថា៖ "យើងបានមើលឃើញគម្រោងជាច្រើនដែល SCG កំពុងអនុវត្តនៅក្នុងប្រទេស។ ថ្ងៃនេះ គឺជាពេលវេលាមួយដែលបង្ហាញឲ្យឃើញថា ពួកគាត់បន្តបង្ហាញទឹកចិត្តរបស់ខ្លួនក្នុងការជួយកែលម្អគុណភាពជីវិតកុមារកម្ពុជាដែលមានជំងឺ។ពួកខ្ញុំពិតជាអរគុណសម្រាប់ការរួមចំណែករបស់ SCG ដល់សង្គម”។
នេះជាឆ្នាំទី២ហើយ ដែលក្រុមហ៊ុនបានផ្គត់ផ្គង់ថវិកាដល់មន្ទីរពេទ្យដដែល ខណៈឆ្នាំ ២០១៦ ខ្លួនបានបរិច្ចាកប្រាក់ចំនួន ៥ ម៉ឺនដុល្លារម្ដងហើយ។
SCG បានធ្វើប្រតិបត្តិការនៅកម្ពុជាជាង ២០ ឆ្នាំមកហើយ។ ក្រុមហ៊ុនតែងគាំទ្រពេញទំហឹង និងចង់ឃើញសហគមន៍រីកចម្រើន ដោយការដាក់ចេញនូវកម្មវិធីអភិវឌ្ឍន៍សហគមន៍នានា ការផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតឆ្នើម ក្រីក្រ និងគាំទ្រដល់វិស័យកីឡាក្នុងស្រុក៕