• 2018-07-12 10:32:59
  • ព័ត៌មាន

ជាថ្មី​ម្ដង​ទៀត! Sabay នឹង​ចាត់​ការ​តាម​ច្បាប់​លើ​វិបសាយ​មួយ​ចំនួន​បន្លំ​ប្រើប្រាស់​Logo និង​ឈ្មោះ Sabay

  • 2018-07-12 10:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 73

ចន្លោះមិនឃើញ

មាន​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន​ និង​ផេក​ខ្លះ បាន​បង្កើត​ឡើង​ថ្មីៗ​នេះ ក្នុង​គោល​បំណង​លួច​បន្លំ​ Logo និង​ឈ្មោះ Sabay ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ ដែល​ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​ភាន់​ច្រឡំ​លើ​វិបសាយ Sabay។ ទង្វើ​នេះ​គឺជា​ការ​រំលោភ​ច្បាប់​កម្មសិទ្ធិបញ្ញា​ផង និង រំលោភ​លើ​ច្បាប់​ស្ដីពី "ម៉ាក​ពាណិជ្ជ​នាម និង​​អំពើ​នៃ​ការ​ប្រកួត​ប្រជែង​មិន​ស្មោះត្រង់" ចុះ​ថ្ងៃ​ទី ០៧ ខែ​កុម្ភៈ ឆ្នាំ ២០០២​ផង។

ជាក់​ស្ដែង​​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​មាន​ផេក​មួយ​ឈ្មោះ​ថា Sabay News Share បាន​ប្រើប្រាស់ Logo Sabay ផង និង​យក​ឈ្មោះ​ដូច​ឈ្មោះ​ផេក Sabay News ដែល​ធ្វើ​ឲ្យ​សាធារណៈ​ជន​ ដែល​ធ្លាប់​គាំទ្រ​ Sabay មាន​ការ​យល់​ច្រឡំ​អំពី​ព័ត៌មាន​ដែល​បាន​បង្ហោះ​នៅ​លើ​ផេក​ក្លែង​ក្លាយ​មួយ​នោះ។

Page មួយ​នេះ​បាន​យក​ Logo Sabay News ទៅប្រើប្រាស់ពុំមានការអនុញ្ញាត ដែល​ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​ភ័ន្ត​ច្រលំ​ ព័ត៌មាន​នានា​ ដែល​ផ្សព្វផ្សាយ​ចេញ​ទៅ

ដូច្នេះ​ ប្រសិន​បើ​ផេក​ខាង​លើ​ ដែល​លួច​បន្លំ​ដោយ​យក​ Logo ហើយ​ប្រើប្រាស់​ឈ្មោះ​ជា​សូរសៀង​ស្រដៀង​ ឬ សរសេរ​ជា​អក្សរ​ដូច​ផេក ឬ​ឈ្មោះ​ក្រុម​ហ៊ុន​ Sabay ដែល​នៅតែ​បន្ត​ផ្សព្វផ្សាយ​ និង​យក​ឈ្មោះ​មក​ប្រើប្រាស់​ទៀត​ដោយ​មិន​ព្រម​លប់​ចេញ​នោះ​ទេ ក្រុម​ហ៊ុន Sabay ជា​ក្រុមហ៊ុន Digital ទំនើប​ និង​ជា​បណ្ដាញ​សារព័ត៌មាន​អន​ឡាញ​សំបូរ​បែប​ឈាន​មុខ​គេ​នៅ​ប្រទេស​កម្ពុជា នឹង​​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល ឬ អង្គភាព​នោះ​មិន​ខាន ព្រោះថា ​គេហទំព័រ Sabay បាន​ចុះបញ្ជី​ នៅ​ក្រសួង​ព័ត៌មាន​ត្រឹមត្រូវ និង ក្រុមហ៊ុន Sabay បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម រួម​ទាំង ពាណិជ្ជ​នាម​ផង។

សូម​បញ្ជាក់​ថា ផេក​ផ្លូវ​ការ​របស់​ Sabay មាន​ដូចជា​ផេក៖

    1. Sabay News
    1. Sabay News Social
    1. Sabay News Entertainment
    1. Sabay News Sport
    1. Sabay News Technology
    1. Sabay
    1. Sabay Der
    1. kley kley
    1. Kanha
    1. ៣០ដេលី
ខាង​លើ​នេះ គឺជា​ Logo Page របស់​សារព័ត៌មាន​ Sabay Digital Plus
Logo នេះ​ប្រើប្រាស់​នៅ​ផេក ៣០ដេលី ជា​ផ្នែកមួយ​របស់​ Sabay ដែរ

ចំពោះ​​វិបសាយ​ផ្លូវ​ការ មាន​ដូចជា៖

វិបសាយ​ Sabay News បង្កើត​ឡើង​តាំង​ពីឆ្នាំ ២០១០ ដោយ​បាន​ផ្ដល់​ព័ត៌មាន​សម្បូរ​បែប​ទៅ​កាន់​មហាជន​​មាន​ដូច​ជា ព័ត៌មាន​កម្សាន្ត, បច្ចេកវិទ្យា, កីឡា, និង​ សង្គម ដោយ​ឈរ​លើ​គោលការណ៍​ស្មោះត្រង់​ និង​ព័ត៌មាន​ពិត​ មិនលំអៀង ដើម្បី​ផ្ដល់​ជូន​ជាសាធារណៈ។ ការ​ផ្ដល់​ព័ត៌មាន​សម្បូរបែប​រហ័សទាន់​ចិត្ត បែបនេះ​ធ្វើ​ឲ្យ​មហាជនរាប់លាននាក់ ​បាន​ចូល​ទស្សនា​វិបសាយ​កម្សាន្តដ៏​ធំ ​នៅ​កម្ពុជា​៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់