• 2018-07-17 09:52:26
  • សេដ្ឋកិច្ច

ក្រៅ​ពី​​ម្ហូប​សុខភាពឆ្ងាញ់ៗ ហាង​អាហារ​ល្បី​នេះ កំពុង​ដាក់​ទិស​ដៅ​យក​លេខ​១ ប្រចាំ​ប្រទេស

  • 2018-07-17 09:52:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 31

ចន្លោះមិនឃើញ

ក្រោយ​សម្រេច​បាន​ជោគជ័យ​លើ​សាខា​ផ្ទាល់​ខ្លួន និង​ចែកចាយ​​​សិទ្ធិ​អាជីវកម្ម ភោជនីយដ្ឋាន Park Cafe បាន​សម្រេច​បើក​សាខា​​ថ្មី​មួយ​ទៀត ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន​ ដែល​ចង់​បាន​អាហារ​មាន​គុណភាព​ខ្ពស់ ផ្ដល់​នូវ​សុខភាព​ល្អ និង​រសជាតិ​ជាតិ​ឈ្ងុយឆ្ងាញ់។

ហាង​ថ្មី​នេះ ជា​សាខា​​ទី​១៤ ដែល​​មាន​ទី​តាំង​នៅ​លើ​ផ្លូវ សុធារស ទល់​មុខ​អគារ​ភ្នំពេញ​សេនធ័រ ឬ​សាកលវិទ្យាល័យ​បៀលប្រាយ និង​មាន​បម្រើ​សេវា​​កម្ម​ម្ហូប ភេសជ្ជៈ​គ្រប់​មុខ​មិន​​​ខុស​ពី​​សាខា​មុនៗ​ឡើយ។

លោក ហេង សេងលី អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​​ទីតាំង​ថ្មី​នៅ​ទីនេះ ព្រោះ​​ក្រុមហ៊ុន​យល់​ឃើញ​ថា​នេះ​ជា​តំបន់​ដែល​អំណោយ​ផល​សម្រាប់​អាជីវកម្ម​ខ្លួន ត្បិត​មាន​ការិយាល័យ និង​សាលា​នៅ​ជុំវិញ​នេះ​ជា​ច្រើន។

ដោយ​ផ្ដោត​លើ​ការ​មិន​ប្រើប្រាស់​ប៊ីចេង Park Cafe បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​ ២០០៤ និង​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​រហូត​លក់​​បាន​សិទ្ធ​អាជីវកម្ម​ជា​​ច្រើន​កន្លែង​​ទៀត​។ គិត​មក​ដល់​ពេល​នេះ មាន​ម្ចាស់​អាជីវកម្ម​ចំនួន​៨​ហើយ ដែល​ទទួល​បាន​សិទ្ធ​ពាណិជ្ជកម្ម​ខាង​លើ យក​លក់​បន្ត​ខណៈ​សាខា​ខ្លះ​បាន​បើក​ដំណើរ​ការ​ផ្លូវ​ការ ខ្លះ​កំពង់​សាងសង់ និង​ខ្លះ​ទៀត​កំពុង​រៀប​ចំ​គូរ​ប្លង់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ អគ្គនាយក​គ្រប់គ្រង​ ដដែល​លើក​ឡើង។

លោក ហេង សេងលី

លោក​បាន​បញ្ជាក់​ថា Park Cafe នៅ​តែ​មាន​វិធានការ​ចែកចាយ​សិទ្ធិ​ពាណិជ្ជកម្ម​បន្ត​ទៀត ជា​មួយ​​​ចក្ខុវិស័យ​ពង្រីក​ខ្លួន​ឲ្យ​​​ក្លាយ​ជា​ភោជនីយដ្ឋាន​លំដាប់​លេខ​១ ​តាមរយៈ​ការ​អភិវឌ្ឍន៍​គុណភាព​ម្ហូប​អាហារ សេវាកម្ម​ អនាម័យ ព្រម​ទាំង​បន្ថែម​សាខា​ឲ្យ​បាន​ ៦០ ក្នុង​រាជធានីភ្នំពេញ និង​បណ្ដា​ខេត្ត​ធំៗ​មួយ​ចំនួន នៅ​ឆ្នាំ​២០២២ និង​រំពឹង​ថា​ខ្លួន​អាច​បង្កើត​ការងារ​បន្ថែម​ជូន​ប្រជាជន​កម្ពុជា​ប្រមាណ​ ១៣៥០ នាក់​ទៀត លើ​អ្នក​ដែល​បម្រើ​ការងារ​បច្ចុប្បន្ន​ប្រមាណ​ ៤៥០ នាក់៕ ​

អត្ថបទ៖ សុខណា

មតិយោបល់