• 2018-07-18 06:19:46
  • សេដ្ឋកិច្ច

ដីកំពុងឡើងក្រឺតៗ មកពិគ្រោះជាមួយ អាម៉ូរី ឲ្យហើយត្រៀមទិញដីត្រូវប៉ាន់ច្រើនប្លង់

  • 2018-07-18 06:19:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃការទិញលក់ដីធ្លីកំពុងតែត្រូវប៉ាន់ ដែលក្នុងនោះក៏មានកត្តារួមផ្សំជាច្រើនផងដែរ ដើម្បីបានចំណេញកប់ក្តោងមកវិញលឿននោះ។

អ្វីដែលអ្នកទិញ ចាំបាច់ត្រូវដឹងនោះគឺ តម្លៃ ទីតាំង លំហូរប្រជាជន ប្រវត្តិដី ជាដើម ដូច្នេះមុននឹងសម្រេចចិត្តទិញ គួរតែពិចារណាឲ្យបានច្បាស់ និងដិតដល់។ បច្ចុប្បន្នមានគម្រោង វិនិយោគដីឡូត៍ទំហំ ៣១ហិកតា មួយនៅផ្លូវជាតិលេខ៦អា ដែលបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការបើកលក់មុនចុងឆ្នាំ២០១៨ ដើម្បីផ្តល់ផលចំនេញ នឹងទំនុកចិត្តដល់ ប្រជាពលរដ្ឋផងដែរ។

គម្រោងវិនិយោគក្បែរទីក្រុងរណប និងក្រុមហ៊ុនធំៗជាច្រើននោះ អាម៉ូរី ក៏បានពង្រីកខ្លួនទៅដល់តំបន់ក្បែរនោះផងដែរ។ ដើម្បីឆ្លើយតបដល់ការទុកចិត្ត និងទទួលបានដីដែលមានគុណភាព និងអាចជួយឲ្យអាជីវកម្មអតិថិជនបានជោគជ័យ អាម៉ូរី មានគម្រោងពិសេសៗជាច្រើននៅក្នុងការវិនិយោគអាជីវកម្មដីធ្លីនេះតាមរយៈចំណុចសំខាន់ៗដូចខាងក្រោម៖

  • មានផ្លូវធំ ១៨ម៉ែត្រ និង១២ម៉ែត្រ
  • រៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងត្រឹមត្រូវ សួនច្បារធំស្អាត ទូលាយ មានកន្លែងក្មេងលេង មានកន្លែងអង្គុយមាត់ទឹក កម្សាន្តអារម្មណ៍ជួយបំបាត់អារម្មណ៍ស្រែស្តជាដើម
  • ប្រព័ន្ធលូ ទឹក ភ្លើង រៀបចំតាមស្តង់ដារត្រឹមត្រូវ ដើម្បីផ្តល់ឲ្យអ្នករស់នៅមានផាសុកភាព ដោយមិនគិតតែប្រាក់ចំណេញទេ។
  • ជុំវិញ អាម៉ូរី ពោរពេញដោយការអភិវឌ្ឍ (មានគម្រោងក្បែរហ្នឹងជាច្រើនកំពុងតែអភិវឌ្ឍ) សម្បូរផ្តុំទៅដោយប្រជាជនរស់នៅស្រាប់

គម្រោងធំៗបាននិងកំពុងវិនិយោគទីក្រុងរណបនៅក្បែរអាម៉ូរី រួចហើយដូចជា ទីក្រុងរណបជ្រោយចង្វាដែលវិនិយោគដោយក្រុមហ៊ុន OCIC លើផ្ទៃដីជាង ៣០០ហិកតា ទីក្រុងរណបអ័រគីដេ The Botanic លើទំហំដីជាង ១០០ហិកតា ទីក្រុងរណបតេជោមរតក និងបុរីធំៗ ជាច្រើនកំពុងវិនិយោគនៅតំបន់នោះដូចជា ប៉េង ហួត បុរី The Mekong Royal និងក្រុមហ៊ុន អាម៉ូរី ជាដើម។

ឥឡូវនេះ អាម៉ូរី មានប្រភេទដីឡូត៍ដែលមានទំហំ៖

  • ១០x២០ ម៉ែត្រ ប្រភេទដីឡូត៍ផ្ទះល្វែង

  • ២០x៣០ ម៉ែត្រ ប្រភេទដីឡូត៍វីឡាខ្នាតតូច

អាម៉ូរី នៅផ្លូវ៧មករា បាននឹងកំពុងតែត្រៀមខ្លួនសម្រាប់ការបើកលក់ដីឡូត៏ជាច្រើនប្លង់នៅផ្លូវជាតិលេខ៦A ដែលតំបន់នោះនៅក្បែរកន្លែងអភិវឌ្ឍន៍ និងកន្លែងត្រូវប៉ាន់ជាច្រើនដូចជា ភ្នំពេញសាហ្វារី ពហុកីឡដ្ឋានជាតិមរតកតេជោ សណ្ឋាគារ Garden City ស្ថានីយទូរទស្សន៍ PNN ធនាគារជាច្រើនក៏មាននៅក្បែរទីនោះដូចជាធនាគារ ហត្ថាកសិករ ធនាគារស្ថាបនា ធនាគារអេស៊ីលីដា និងជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើន។

អ៊ីចឹង សម្រាប់អ្នកមានបំណងទិញដីធ្វើអាជីវកម្ម ឬសាងសង់ផ្ទះសម្រាប់រស់នៅ ឱកាសល្អមកដល់ហើយ អាម៉ូរី នឹងបើកលក់ឆាប់ៗនេះ។ សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង អាម៉ូរី កុំភ្លេចនៅថ្ងៃ ២១ ដល់ ២២ កក្កដា ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច នៅតំបន់ផ្សារថៃ ម៉ាក្រូ ឬអាចទាក់ទងមក​កាន់ការិយាល័យផ្ទាល់ដែលមានទីតាំងនៅ អគាលេខ ២៤ ជាន់ទី៧ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ឬអាចធ្វើការសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរសព្ទខាងក្រោម៖

  • លេខទូរសព្ទ៖ 078227555/081 227 555/017 355 360/023 909 999

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់