• 2018-07-18 04:44:19
  • ចរាចរណ៍

កប់បាត់! ជិះឡានក្រុងសាធារណៈ Free Wifi ចាំអីទៀត

  • 2018-07-18 04:44:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឡាន​ក្រុង​សាធារណៈ​របស់​រដ្ឋទាំងអស់ ត្រូវបាន​បំពាក់​ប្រព័ន្ធអ៊ីនធើណេត​ ( Wifi) ​សម្រាប់​អ្នក​ដំណើរ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ។

នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែ​កក្កដា ឆ្នាំ​២០១៨​ នេះ ​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​ក្រោម​ការដឹកនាំ​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ ​សហការ​ជាមួយ​ក្រុមហ៊ុន Space Media បាន​ភ្ជាប់​អ៊ី​ធើណេត​ ​នៅ​លើ​រថយន្ត​ក្រុង​ទាំងអស់ ដែល​ប្រជាពលរដ្ឋ​ដែល​​ធ្វើ​​ដំណើរ​តាម​ឡានក្រុងនេះ អាច​ប្រើប្រាស់​ដោយសេរី​។​​​​​

ដើម្បី​ភ្ជាប់​​Wifi លោកអ្នក​ត្រូវ​វាយ ​លេខ​សម្ងាត់ Password ដែល​មាន​អក្សរ "ppcitybus” ៕ ​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់