• 2018-07-19 10:58:59
  • សុខភាព

បានស្រី​ស្អាត​ចូល​ខ្លួន​មក​ប្រាប់​ ចាំ​អី​ទៀតត្រៀម​តែ​ស្អាត​ដែរ​ទៅ

  • 2018-07-19 10:58:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិធី​ជួយ​ឲ្យ​ស្អាត និង​មាន​សុខភាព​ល្អ ​មាន​ច្រើន​ជម្រើសណាស់​ អ្នក​ខ្លះ​អាច​ចំណាយ​ពេល​ ស្វែង​រក​រូបមន្ត​តាម​បែប​ធម្មជាតិ​មក​កែច្នៃ​ដោយ​ខ្លួន​ឯង អ្នក​ខ្លះ​ជ្រើស​យក​វិធី​ទិញ​ផលិតផល​ដែល​មាន​លក់​ស្រាប់​មក​​តែ​ម្តង។ ថ្ងៃ​នេះ តាម​រយៈ Sabay ស្រី​ស្អាត​ម្នាក់​បាន​បង្ហាញ​រូបមន្ត​ពិសេស​ជួយ​ឲ្យ​មិត្តៗនារី​បាន​ស្អាត​ត្រឹម​រយៈ​ពេល​ខ្លី។

  • នៅ​ពេល​ខ្លួន​ប្រា​ណ​ខ្វះ​ជាតិ​វីតាមីន រាងកាយ​នឹង​ទន់​ខ្សោយ ស្លេកស្លាំង​ និង​ងាយ​ឆ្លង​ជំងឺ​ជា​ទី​បំផុត ដូច្នេះ​អ្នក​គួរ​តែបរិភោគ​អា​ហា​រ​មាន​ជា​តិ​វីតាមីនB12៖ ថ្លើម សាច់ ស៊ុត និង​គ្រឿង​សមុទ្រ​ ឲ្យ​បាន​ច្រើន​

  • សម្រាប់​អ្នក​មាន​បញ្ហារង្វង់​ភ្នែក​ខ្មៅ ស្បែក​ស្ងួត នេះ​គឺ​ដោយសារ​អ្នក​ខ្វះ​សារធាតុ​អ៊ីយ៉ូត អ៊ីចឹង​អ្នកគួរតែញ៉ាំ​អំបិល អ៊ីយ៉ូត គ្រាប់ធុញ្ញជាតិ នំប៉័ង ទើប​ជួយ​ឲ្យ​ស្បែក​កាន់​តែភ្លឺថ្លា​ល្អ។

  • សម្រាប់​អ្នក​មាន​បញ្ហា​មាត់​ធ្មេញ​មិន​ល្អ ឈាម​តាម​អញ្ចាញ​ធ្មេញ នោះ​គឺ​ដោយសារ​អ្នក​ខ្វះ​សារធាតុ​វីតាមីន C អ្នក​គួរតែ​បរិភោគ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​។

  • បើសិន​ជា​អ្នក​មាន​បញ្ហា​បបូរមាត់​ខ្មៅ ស្ងួត ប្រេះ អ្នក​អាច​យក​ស្ករស​មក​លាយ​ជាមួយ ក្រូចឆ្មា ទឹកឃ្មុំ លាយ​បញ្ចូលគ្នា បន្ទាប់​មក​លាប​លើ​បបូរមាត់ រួចជា​ការ​ស្រេច។ ប៉ុន្តែ​រូបមន្ត​ពិសេស​មួយ​ទៀត​ ដោយ​មិន​ចាំបាច់​នឹង​លាយ​គ្រឿង​នោះ ស្រីស្អាត​លួយ​បង្ហើប​ក្នុង​វីដេអូ​ខាង​ក្រោម ចង់​ដឹង​រូបមន្ត​នោះ​ពិសេស​យ៉ាង​ណា​ មកតាម​ដាន​វីដេអូ​ទាំង​អស់​គ្នា៖

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់