• 2018-07-19 09:30:00
  • ព័ត៌មាន

ក្រសួង​ប្រកាស​ប្រយ័ត្ន​ ពពក១ប្រភេទ អាចនាំគ្រោះថ្នាក់ជីវិត

  • 2018-07-19 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ទាំង​អ្នក​រស់​នៅ​ក្នុង​តំបន់ និង​អ្នក​ធ្វើ​ដំណើរ​តាម​តំបន់​មាន​ទឹក​លិច។ ខណៈ​ទឹក​ជំនន់​បាន​បន្ត​លិច​តាម​បណ្ដា​ខេត្ត​ ទាំង​៥​នៃ​ប្រទេស​កម្ពុជា មាន​ដូចជា​ ខេត្ត​កំពត ព្រះសីហនុ កោះកុង កំពង់ស្ពឺ និង​បាត់ដំបង។

គេហទំព័រ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ ក៏​បាន​ផ្សព្វផ្សាយ​ពី​ការពារ​គ្រោះ​ថ្នាក់ ដែល​អាច​ឲ្យ​មាន​បាតុភូត​ធម្មជាតិ ផ្លេកបន្ទោរ ផ្គរ និង​រន្ទះ​បាញ់​ដែល​បង្ក​ដោយ​ពពក​ម្យ៉ាង ឈ្មោះ Cumulonimbus។

តួលេខ​ពី​គេហទំព័រ ក្រសួង​ធនធាន​ទឹក បាន​បញ្ជាក់​ថា ក្នុង១ឆ្នាំៗ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ច្រើន​ជាង ៥០នាក់ បាន​របួស និង​ស្លាប់ ដោយ​សារ​បាតុភូត​ធម្មជាតិ​ ផ្លេកបន្ទោរ ផ្គរ និង​រន្ទះ​បាញ់។​

​តាម​គេហទំព័រ​ដដែល​បន្ត​ថា​ ផ្លេកបន្ទោរ ផ្គរ និង​រន្ទះ​នេះ​កើត​ឡើង​ដោយ​សារ​បណ្ដុំ​ពពក​Cumulonimbus។ ពពក​នេះ​មាន​ទំហំ និង​កម្ពស់​ខ្ពស់​ ឈរ​ត្រង់​ទៅ​លើ​មាន​ពណ៌​ខ្មៅ ដែល​នៅ​ក្នុង​នោះ​មាន​ដូចជា រន្ទះ ភ្លៀង ឬ​ព្រិល (កូន​ដុំ​ទឹកកក)​ ដែល​កំពុង​បញ្ជូន​មក​ផែនដី។

ឯកសារ​របស់​នាយកដ្ឋាន​ឧតុនិយម នៃ​ក្រសួង​ធនធាន​ទឹក បញ្ជាក់​ឲ្យ​ប្រជាពលរដ្ឋ​សង្កេត​ឃើញ​មាន ពពក​ Cumulonimbusសូម​ប្រុង​ប្រយ័ត្ន​ខ្ពស់។

ឯកសារ​របស់​នាយកដ្ឋាន​ឧតុនិយម នៃ​ក្រសួង​ធនធាន​ទឹក

ខាងក្រោម​នេះ ជា​លក្ខណៈ​សម្គាល់​ផ្សេងទៀត​ជា​ចំណេះដឹង និង​វិធី​ការពារ​គ្រោះថ្នាក់​ ដែល​អាច​មាន​បាតុភូត​ធម្មជាតិ​ផ្លេកបន្ទោរ ផ្គរ និង​រន្ទះ មាន​ដូច​ជា

១. បើ​សង្កេត​ឃើញ​មាន​ពពកCumulonimbusពណ៌​ខ្មៅ រសាត់​ជិត ឬ​នៅ​ពី​លើ

២. លឺ​សូរ​សំឡេង​ផ្គរ នៅ​ជិត ឬ​នៅ​ក្បែរ

៣. បើ​សង្កេត​ឃើញ​មាន​ផ្លេក​បន្ទោរ​ចាំង ផ្លែតៗ

៤. ព័ត៌មាន​ដែល​ផ្ដល់​ដោយ​នាយកដ្ឋាន​ឧតុនិយម នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដែល​បាន​ប្រកាស​ទី​តាំង​ដែល​មាន​ពពក Cumulonimbus។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់