• 2018-07-20 02:21:36
  • ព័ត៌មាន

មកមើល យន្តហោះដឹកទំនិញធំបំផុតលើលោក ធ្វើការហោះហើរសាកល្បង (មានវីដេអូ)

  • 2018-07-20 02:21:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​ដឹក​ទំនិញ​ធំ​ជាង​គេ​បំផុត​របស់​ក្រុមហ៊ុន Aibus ម៉ូដែល "BelugaXL” បាន​ធ្វើ​ការ​ហោះ​ហើរ​សាកល្បង​លើក​ដំបូង​របស់​ខ្លួន​នៅ​អាកាសយានដ្ឋាន Toulouse-Blagnac ប្រទេស​បារាំង។ ដំណើរ​ការ​សាក​ល្បង​នេះ ត្រូវ​បាន​ចូល​រួម​ដោយ​អ្នក​ទស្សនា​ជាង ១ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​ជា​បុគ្គលិក និង​អ្នក​ម៉ៅ​ការ​ផលិត។ ម៉ូដែល​ថ្មី BalugaXL នេះ​មាន​ប្រវែង​សរុប ៦៣,១​ម៉ែត្រ កម្ពស់ ១៨,៩​ម៉ែត្រ និង​អាច​ផ្ទុក​ទម្ងន់​រហូត​ដល់ ៥៣​តោន។ ទោះយ៉ាងណាក៏ដោយ យន្តហោះ BelugaXL គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ ២០១៩​ឯណោះ។

ចង់​ដឹង​ថា យន្តហោះដឹកទំនិញធំបំផុតលើលោក​អស្ចារ្យ​យ៉ាង​ណា សូមទស្សនារូបភាពខាងក្រោម ៖

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់