- 2018-07-20 09:52:48
- សេដ្ឋកិច្ច
ថៃចាយជាង ១៥០ លានដុល្លារច្នៃក្រដាសអេតចាយ ជាក្រដាសវេចខ្ចប់ លក់ពេញពិភពលោក
- 2018-07-20 09:52:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃចាយជាង ១៥០ លានដុល្លារច្នៃក្រដាសអេតចាយ ជាក្រដាសវេចខ្ចប់ លក់ពេញពិភពលោក
ចន្លោះមិនឃើញ
នៅប្រទេសផ្សេងៗ ក្រដាសអេតចាយអាចជាសំរាមគ្មានប្រយោជន៍ តែនៅថៃឯណោះវិញ ក្រដាសសំរាមទាំងនោះវិញ ត្រូវគេយកទៅច្នៃជាក្រដាសវេចខ្ចប់ ជាប្រភេទក្រដាសភ្លី (Kraft Paper) គុណភាពខ្ពស់ ហើយផ្គត់ផ្គង់ក្នុងប្រទេស នាំចេញទៅស្ទើរគ្រប់បណ្ដាប្រទេសអាស៊ាន ធ្លាយដល់អាមេរិក និងចិនទៀតផង។
ក្រដាសភ្លី ១០០០ តោន ត្រូវបានផលិតចេញពីក្រដាសអេតចាយ (Recycled/Waste Paper) ជារៀងរាល់ថ្ងៃ ស្មើនឹង ៣២០ ០០០ តោនក្នុងមួយឆ្នាំ ដោយប្រើម៉ាស៊ីនផលិតក្រដាសបច្ចេកវិទ្យាទំនើបបំផុតរបស់ហ្វាំងឡង់ PM 16 នៅក្នុងរោងចក្រផលិតក្រដាសវេចខ្ចប់ Siam Kraft Industry ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុនមេ SCG ។ នេះបើយោងតាមតំណាងក្រុមហ៊ុន SCG ថ្លែងប្រាប់ Sabay កាលពីថ្ងៃទី១០ កក្កដា នៅទីតាំងរោងចក្រផ្ទាល់ នាខេត្តរាជបុរី ប្រទេសថៃ។
តំណាងដដែលបានបន្តថា SCG បានដំឡើងម៉ាស៊ីនផលិតក្រដាស PM 16 តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ក្នុងទំហំទឹកប្រាក់ជាង ៥ ពាន់លានបាត ឬជាង ១៥០ លានដុល្លារ ដោយម៉ាស៊ីននេះមានសមត្ថភាពកែច្នៃក្រដាសអេតចាយ ឬក្រដាសសំរាម ទៅជាក្រដាសភ្លី វេចខ្ចប់គុណភាពខ្ពស់ជាងមុន ស្រាលជាងមុន ដែលជាផ្នែកមួយនៃយុទ្ធនាការលើកកម្ពស់សេដ្ឋកិច្ចវិលជុំ (Circular Economy) ដែលផ្ដោតលើការអភិវឌ្ឍប្រកបដោយនិរន្តរភាព ពោលគឺ «ផលិត ប្រើប្រាស់ ប្រើប្រាស់ឡើងវិញ» ផ្ទុយពីសេដ្ឋកិច្ចបន្ទាត់ (Linear Economy) ដែលផ្ដោតតែលើការចំណេញ គឺ «ផលិត ប្រើប្រាស់ បោះចោល»។
ក្រដាសអេតចាយនៅទូទាំងប្រទេសថៃ ត្រូវបានរោងចក្រ SCG ប្រមូលទិញ ប្រមូលយក និងប្រើជាវត្ថុធាតុដើម ៧៥% ក្នុងការផលិតក្រដាសភ្លីទាំងនេះឡើង។ តាមរយៈការកែច្នៃដ៏ទំនើបជាងគេនៅអាស៊ានមួយនេះ ថៃបានកាត់បន្ថយក្រដាសអេតចាយប្រមាណជាង ១ លានតោនក្នុងមួយឆ្នាំ ដែលត្រូវប្រឈមគេយកបោះចោលឥតប្រយោជន៍។
ក្រៅពីផលិតបានក្រដាសភ្លីស្រាល និងគុណភាពល្អពិសេសជាងមុន ដំណើរការរបស់ PM 16 ទាំងមូល ជួយសន្សំសំចៃយ៉ាងច្រើន ពោលគឺ (១) កាកសំណល់ពីរោងចក្រច្នៃឡើងវិញ (Waste Reject) ត្រូវបានច្នៃជាថាមពលអគ្គិសនីផ្គត់ផ្គង់ក្នុងរោងចក្រវិញ (២) សំណល់ទឹកពីការផលិតក្រដាស ត្រូវបម្លែងជាងឧស្ម័នជីវសាស្ត្រ (Bio-gas) ហើយឧស្ម័នជីវសាស្ត្របម្លែងជាថាមពលអគ្គិសនីវិញ (៣) កាកសំណល់ទឹកចុងក្រោយ ត្រូវធ្វើឆ្លងកាត់តាមប្រព័ន្ធប្រព្រឹត្តិកម្មទឹក រួចបង្ហូរចូលប្រពន្ធស្រោចស្រពដល់កសិកម្ម។
មិនត្រឹមតែប៉ុណ្ណោះ សរសៃក្រដាស (Paper Band) ដែលជាសំណល់ពីការផលិតក្រដាសភ្លី ត្រូវ SCG ផ្ដល់ឲ្យសហគមន៍យកទៅច្នៃជាកន្ត្រក កាបូប ផ្កា វត្ថុអនុស្សាវរីយ៍ ជាផ្នែកមួយនៃប្រភពចំណូលរបស់អ្នកភូមិទៀតផង។
SCG ប្រមូលក្រដាសអេតចាយតាមវិធីណា?
វិធីសាស្ត្រដែល SCG ប្រើដើម្បីប្រមូលយកក្រដាសអេតចាយជាង ១ លានតោននៅទូទាំងប្រទេសថៃនោះ មាន៖
ខាងក្រោមជាវត្ថុអនុស្សាវរីយ៍ របស់របរផ្សេងៗធ្វើពី Paper Band៖