- 2018-07-21 08:18:57
- សេដ្ឋកិច្ច
រៀនពីរបៀបបង្កើនទំនុកចិត្ត បុគ្គលិកក្រុមហ៊ុនចិនមួយតម្រូវឲ្យញ៉ាំអាហារយកចេញពីចានបង្គន់
- 2018-07-21 08:18:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនពីរបៀបបង្កើនទំនុកចិត្ត បុគ្គលិកក្រុមហ៊ុនចិនមួយតម្រូវឲ្យញ៉ាំអាហារយកចេញពីចានបង្គន់
ចន្លោះមិនឃើញ
ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់បង្គន់ខ្លួន ក្រុមហ៊ុនមួយរបស់ចិនបានធ្វើរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយឱ្យបុគ្គលិកហូបអាហារ យកចេញពីចានបង្គន់។
ក្រុមហ៊ុន Tenfu Group នៅខេត្ត Fujian ភាគខាងត្បូងប្រទេសចិនជាក្រុមហ៊ុនឯកទេសខាងផលិតតែ ត្រូវបានបង្ហាញនៅក្នុងវីដេអូមួយ នូវសកម្មភាពរបស់បុគ្គលិកទទួលទានបង្អែមដែលដាក់នៅក្នុងបង្គន់នោមគួរឲ្យរអើម។
វីដេអូដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយ បង្ហាញថា ដំបូងអ្នកគ្រប់គ្រងញ៉ាំមុន ហើយនិយាយថា "មើលនែ! ខ្ញុំបានបោះវាប្រហែល២០ដុំហើយ ឥឡូវទុកឲ្យខ្ញុំជាអ្នកញ៉ាំមុន"។ អ្នកចាត់ការបាននិយាយយ៉ាងដូច្នេះមុនលូកដៃចាប់អាហារពីក្នុងចានបង្គន់មកទទួលទាន ដែលមនុស្សភាគច្រើនមិនហ៊ានធ្វើ។
បន្ទាប់មកបុគ្គលិកផ្សេងទៀត បានរើសបង្អែមដ៏កខ្វក់នោះមកទទួលទានយ៉ាងមានទំនុកចិត្ត។ អ្នកគ្រប់គ្រងបានពន្យល់ថា វាជាការធ្វើបទបង្ហាញតែមួយគត់ ក្រៅពីវគ្គបណ្តុះបណ្តាល ទៅដល់បុគ្គលិកជាន់ខ្ពស់របស់ពួកយើង ក្រៅពីនោះពួកគេក៏ត្រូវបានតម្រូវឲ្យសម្អាតបង្គន់ ដើម្បីរៀនពីរបៀបបង្ហាញទំនុកចិត្តរបស់ក្រុមហ៊ុន។
អ្នកយាមមួយរូបរបស់ក្រុមហ៊ុន ដែលបានធ្វើការនៅក្រុមហ៊ុននេះអស់រយៈពេល ២៥ ឆ្នាំបាននិយាយថា "ទឹកនោមគឺស្អាត ដូច្នេះអ្នកអាចញ៉ាំវាបាន"៕