• 2018-07-21 06:57:51
  • ការអប់រំ

អ្នក​ជំនាញ​បង្ហើប​ពី​មូលហេតុ​ដែល​អ្នក​កម្រ​សុបិន​ឃើញ​ទូរសព្ទ​របស់​អ្នក

  • 2018-07-21 06:57:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រហែល​ជា​មិន​សូវ​ចាប់​អារម្មណ៍​ពី​រឿង​នេះ​ទេ ប៉ុន្តែ​សាក​គិត​ទៅ​មើល ថា​តើ​អ្នក​ដែល​យល់សប្ដិ​ឃើញ​ទូរសព្ទ​របស់​អ្នក​ឬ​អត់?

អ្នក​ប្រហែល​ប៉ះ​ទូរសព្ទ​រៀងរាល់​ព្រឹក​មុន​ធ្វើ​អ្វីៗ​ទាំង​អស់។ តែ​នៅ​ពេល​យើង​លង់លក់​ទៅ​ក្នុង​ពិភព​សុបិន យើង​ដូច​ជា​មិន​ដែល​ឃើញ​វា​សោះ។

អ្នកលេង Twitter ម្នាក់​បាន​សរសេរ​ថា "ខ្ញុំ​កាន់​តែ​ប្រើ​ទូរសព្ទ​របស់​ខ្ញុំ ខ្ញុំ​កាន់​តែ​មិន​ដែល​យល់សប្តិ​ឃើញ​វា"។ គ្រាន់តែ​សរសេរ​ប៉ុណ្ណេះ​ធ្វើ​ឲ្យ​មាន​ការ​ Like រហូត​ដល់​ជង ៥០K និង អ្នក​ចែកចាយ​បន្ត​ដល់​ទៅ​ជាង ២១K។

គេហទំព័រ The CUT មាន​ការ​ចង់​ដឹង​ ហើយ​ក៏​បាន​រក​ចម្លើយ​នេះ បន្ទាប់​ពី​បាន​ជួប​​អ្នក​និពន្ធ​សៀវភៅ Why We Dream ឬ ហេតុអ្វី​បាន​ជា​យើង​យល់សប្ដិ​មាន​ឈ្មោះ​ថា Alice Robb។

យោង​តាម​ Alice សុបិន​អាច​​ជំរុញ​ឲ្យ​យើង​ភ័យខ្លាច និង កង្វល់ ហើយ​ ក៏​អាច​ឲ្យ​យើង​រៀបចំ​ព្រឹត្តិការណ៍​ជាក់លាក់​ដែល​អាច​បង្ក​ឱ្យ​មាន​កម្រិត​នៃ​ភាព​តានតឹង​ខ្លះ​នៅ​ក្នុង​ជីវិត​របស់​យើង។

អ្នក​ជំនាញ​ខាង​លើ​បាន​ពន្យល់ថា មនុស្ស​មិន​សូវ​យល់សប្តិ​ឃើញ​ហេតុការណ៍​ដែល​ខ្លួន​ស៊ាំ​ជាមួយ​រាល់​ថ្ងៃ​ទេ ផ្ទុយ​ទៅ​វិញ ពួក​គេ​តែង​សុបិន ​អំពី​អ្វី​ដែល​មាន​តាំង​ពី​យូរ​ណាស់​មក​ហើយ។​

សុបិន​ជា​ទូទៅ​ដែល​មនុស្ស​តែង​ឃើញ​ គឺ​ សុបិន​ឃើញ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ដែល​បាន​ស្លាប់​ទៅ។

"មនុស្ស​ជា​ច្រើន​មិន​សូវ​សុបិន​អំពី​ការ​អាន និង ការ​សរសេរ ដែល​ជា​ការ​វិវត្តន៍​ថ្មីៗ​នៅ​ក្នុង​សង្គម​ ហើយ ភាគ​ច្រើន​យល់សប្ដិ ទាក់ទង​នឹង​ការ​រស់​រាន​មាន​ជីវិត​ដូចជា​​ការ​វាយ​ប្រយុទ្ធ​គ្នា​ បើ​ទោះ​ជា​ជីវិត​ពិត​មិន​អីចឹង​ក៏​ដោយ"។ Alice បាន​និយាយ៕

ប្រភព៖ The Richest ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់