• 2018-07-22 03:25:48
  • សុខភាព

ឧស្សាហ៍ជាំស្បែក លែងមានអ្វីត្រូវពិបាកទៀតហើយជាមួយនឹងវិធីងាយៗទាំងអស់នេះ

  • 2018-07-22 03:25:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការជាំស្បែកច្រើនតែកើតឡើងចំពោះក្មេងៗដែលរពិស លេងច្រើន និងពិសោធន៍ទៅលើសមត្ថភាពរបស់ពួកគេ។ ទោះបីជាមនុស្សធំហើយក៏ពួកគេអាចមានអាការៈជាំស្បែកបានដែរនៅពេលដែលប៉ះទង្គិចនឹងអញវីមយយ និងដួលតែម្តង ហើយពេលខ្លះក៏អាចដោយសារតែជំងឺដែរ។ មិនខ្វល់ថា ការជាំទាំងនេះកើតឡើងដោយសារអ្វីទេ ការដែលស្វែងរកវិធីបន្ថយការមើលឃើញរបស់វាអាចជួយបានយ៉ាងច្រើនតែម្តង។ សំណាងដែរ យើងមានវិធីព្យាបាលដោយធម្មជាតិជាច្រើនដែលអ្នកអាចប្រើប្រាស់ដើម្បីបំបាត់ស្នាមជាំបាន។

ដបទឹកក្តៅ

ការស្អំទឹកក្តៅភ្លាមៗក្រោយពីមើលឃើញស្នាមជាំលើស្បែកអាចជួយបន្ថយការមើលឃើញរបស់វាបានដែរ។ សីតុណ្ហភាពក្តៅឧណ្ហៗអាចជួយបន្ថយកំណកឈាមនៅលើផ្ទៃស្បែកខាងក្រៅបាន។ បើសិនជាមានការហើមជាមួយនឹងការជាំស្បែគ ចូរចាប់ផ្តើមជាមួយនឹងការស្អំទឹកត្រជាក់ដំបូងគេងមុនពេលស្អំទឹកក្តៅ។ ចូរប្រាកដថា ដបទឹកនោះមិនក្តៅពេករហូតដល់រលាកស្បែកឡើយ។

ជីវ៉ាន់សុយ

បើសិនជាអ្នកកំពុងតែព្យាយាមលុបបំបាត់វត្តមានរបស់ស្នាមជាំលើស្បែក អ្នកប្រហែលអាចអាចសាកល្បងប្រើប្រាស់ជីវ៉ាន់ស៊ុយបាន។ រុក្ខជាតិមួយនេះច្រើនតែត្រូវបានគេប្រើដើម្បីបំបាត់ជាំ ដោយសារតែវាសម្បូរវីតាមីន C និង K ដែលត្រូវបានគេដឹងថា អាចបំបាត់ការឈឺចាប់ និងបន្ថយការរលាក។ អ្វីដែលអ្នកគួរធ្វើនោះគឺ កាត់ស្លឹកជីវ៉ាន់ស៊ុយមួយចំនួន បន្ទាប់មកយកវាមកស្អំនៅលើកន្លែងដែលជាំនោះ ហើយទុកវាមួយសន្ទុះ ដើម្បីស្បែកបឺតស្រូបជាតិទឹករបស់វា។ នោះអ្នកនឹងមើលឃើញថា ស្នាមជាំនឹងបាត់ទៅវិញបន្តិចម្តងៗ។

សូកូឡា

សូកូឡាមិនគ្រាន់តែល្អសម្រាប់ការញ៉ាំទេ តែវាក៏ល្អសម្រាប់ជួយបំបាត់ស្នាមជាំដែរ។ នេះដោយសារតែសូកូឡាផ្ទុកទៅដោយសារធាតុ Cocoa Bioactive ដែលជាសារធាតុប្រឆាំងការរលាក និងល្អចំពោះសុខភាពស្បែក។ ចូរយកសូកូឡាដែលរលាយ ហើយទុកវាឲ្យត្រជាក់រហូតដល់ក្តៅឧណ្ហៗ បន្ទាប់មក យកមកស្អំលើកន្លែងដែលមានស្នាំជាំ ហើយប្រើបង់រុំពីលើរហូតដល់វាស្ងួត។ សូកូឡានឹងសង្កត់ទៅលើសរសៃឈាមដែលខូចខាត ដើម្បីជួយសម្រួលដល់លំហូរឈាមឡើងវិញ៕

ប្រភព ៖ health.com.kh

មតិយោបល់