• 2018-07-22 04:52:12
  • ព័ត៌មាន

ឃើញកម្រិតទោស ពិន័យភ្លាម អ្នក​ចិត្ត​ក្តៅ​ចង់ប្រើ​អំពើ​ហិង្សា ទំនងជាងាកមក​គិតឡើងវិញ​

  • 2018-07-22 04:52:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្តង​ម្កាល​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ មាន​ឃើញ​ការ​បង្ហោះពី​អំពើ​ហិង្សា​លើ​គូសង្សា ឬ​ហិង្សា​រវាង​អ្នក​ធ្វើ​ដំណើរ​ និងអ្នក​ធ្វើ​ដំណើរ​ពេល​ប៉ះពារគ្នា​នៅ​តាម​ដង​ផ្លូវ​ជា​ដើម​។

(រូបតំណាង)

តាម​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​អ្នកប្រើ​អំពើ​ហិង្សា​លើ​អ្នក​ដទៃ​នឹង​ត្រូវ​ទទួល​ទោស​ទៅ​តាម​ប្រភេទ​នៃ​អំពើ​ហិង្សា​ដែល​ខ្លួន​បាន​ប្រ​ព្រឹត្តិ​។

បើ​តាម​ក្រម​ព្រហ្មទណ្ឌ​ត្រង់​មានត្រា២១៧ ចែង​ថា​អំពើ​ហិង្សា​ដោយ​ចេតនា​លើ​អ្នក​ដទៃ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ ដល់​បី​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ពីរ​លាន​រៀល​ដល់​ប្រាំ​មួយ​លាន​រៀល។​

ដោយ​ឡែក​ត្រង់​មានត្រា​២១៨ ចែង​បន្តទាក់ទង​នឹង​ស្ថានទម្ងន់​ទោស ដោយ​បាន​ចែងថា​អំពើ​ហិង្សា​ដោយ​ចេតនា​ ត្រូវ​ផ្តន្ទា​ទោស​ដាក់ពន្ធនាគា​រពីពីរ​ទៅ​ប្រាំ​ឆ្នាំ​ និងពិន័យ​ជា​ប្រាក់ពី​បួនលាន​រៀល ទៅ​១០​លាន​រៀល កាលបើអំពើ​ហិង្សា​នោះ​បាន​ប្រ​ព្រឹត្ត​៖

. ដោយ​មានការ​គិត​ទុកជាមុន

. ដោយ​ប្រើ​អាវុធ ឬគំរាម​កំហែង​នឹង​អាវុធ

. ដោយមាន​មនុស្ស​ច្រើន​នាក់ក្នុង​ខានៈជា​ចារី សហចារី អ្នក​ផ្តើមគំនិត និងអ្នក​សមគំនិត។

នេះ​គ្រាន់​តែ​ជា​ការ​លើក​ឡើង​ពី​មាត្រា​ចំនួន​ពីរ​ក្នុង​ចំណោម​មាត្រា​ជាង​១០​​ក្នុង​ផ្នែក​អំពើហិង្សា នៃក្រម​ព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទ៖ ទូច សុខា

មតិយោបល់