- 2018-07-22 06:20:19
- ចរាចរណ៍
រថយន្ត៤លានគ្រឿង កកស្ទះលើផ្លូវជាង៥ម៉ោងនៅអង់គ្លេស ព្រោះមនុស្សសម្រុកចេញពីក្រុង
- 2018-07-22 06:20:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត៤លានគ្រឿង កកស្ទះលើផ្លូវជាង៥ម៉ោងនៅអង់គ្លេស ព្រោះមនុស្សសម្រុកចេញពីក្រុង
ចន្លោះមិនឃើញ
រថយន្តប្រមាណ៤លានគ្រឿង កកស្ទះលើផ្លូវជាង៥ម៉ោងនៅអង់គ្លេស នៅពេលដែលគ្រួសារជាច្រើនសម្រុកចេញពីទីក្រុងកាលពីថ្ងៃសុក្រដើម្បីឈប់សម្រាកចុងសប្តាហ៍ ទៅកាន់តំបន់ឆ្នេរដើម្បីគេចចេញការកើនកម្ដៅក្ដៅខ្លាំងពុំធ្លាប់មាន។
ផ្លូវ M25 ដែលមានរាងជារង្វង់ដូចចិញ្ចៀនប្រវែងប្រមាណ ១៨៨ គីឡូម៉ែត្រព័ទ្ធជុំវិញទីក្រុងឡុង ធ្វើឲ្យមានការកកស្ទះយ៉ាងខ្លាំងបន្ទាប់ពីរថយន្ត៣គ្រឿងបានបុកគ្នាលើកំណាត់ផ្លូវនេះ។
រថយន្តជាង ៤ លានគ្រឿងអាចធ្វើដំណើរលើផ្លូវនេះបានត្រឹម ៨ គីឡូម៉ែត្រក្នុង១ម៉ោងប៉ុណ្ណោះ។ មនុស្សជាច្រើនត្រូវដាច់បាយដាច់ទឹក និង អ្នកខ្លះទៀតត្រូវបង្ខំចិត្តចុះចេញទីរថយន្ត ក្រាលកន្ទេលទទួលទានអាហារពេលព្រឹកនៅនឹងចិញ្ចើមផ្លូវតែម្តង។
ចក្រភពអង់គ្លេសបានទទួលរងឥទ្ធិពលកំដៅក្តៅខ្លាំងដល់ទៅ ៨៨ អង្សាហ្វារិនហាយ (ប្រហែល ៣១ អង្សាសេ) គឺជាកំដៅដែលក្តៅបំផុតពុំធ្លាប់មាននៅប្រទេសនេះគិតចាប់តាំងពីទសវត្ស៨០មក៕