• 2018-07-22 09:12:05
  • សេដ្ឋកិច្ច

រោងកុន​ដំបូង​គេ​នៅ​តូក្យូ​បំពាក់​អាងទឹក​យ៉ាង​​​ពិសេស​សម្រាប់​រដូវ​ក្តៅ ឯ​តម្លៃ​វិញ​ឡើង​កប់

  • 2018-07-22 09:12:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោង​កុន​ងូត​ទឹក​ដំបូង​គេ​របស់​ជប៉ុន ត្រូវ​បាន​រៀបចំ​យ៉ាង​ពិសេស សម្រាប់​រដូវ​ក្ដៅ​នេះ ដើម្បី​បង្ហាញ​ខ្សែភាពយន្ត​ហូលីវូដ​រយៈ​ពេល​៣​ថ្ងៃ។

​រោងកុន​បំពាក់​អាងទឹក​យ៉ាង​​​ពិសេស​នេះ ធ្វើ​នៅ​​​លើ​ដំបូល​អាគារ Shibuya នា​ទីក្រុង​តូក្យូ រីឯ​តម្លៃ​វិញ​ថ្លៃ​មិន​គួរ​ឲ្យ​នឹក​ស្មាន គឺ​រហូត​ដល់​ទៅ ១៨ ០០០ យ៉េន (ប្រហែល ១៦១ ដុល្លារ​អាមេរិក) ក្នុង​១​អាង​ដែល​អាច​ដាក់​មនុស្ស​បាន​៤​នាក់។ ដូច្នេះ បើ​ចែក​គ្នា​ទៅ​នៅ​សល់​ប្រហែល ៤០ ដុល្លារ​ក្នុង​ម្នាក់។ ប៉ុន្តែ​លើស​ពី​មើល​កុន ពួកគេ​ក៏​អាច​ញ៉ាំ​ភេសជ្ជៈ និង ស្រា​ក្រឡុក​ជាមួយ​មិត្តភក្តិ​ទៀត​ផង។

គំនិត​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​ខ្សែ​ភាពយន្ត​ជាមួយ​ការ​ងូតទឹក​បាន​ចាប់​ផ្តើម​ជា​លើកដំបូង​នៅ​ទីក្រុង​ឡុងដ៍ ដែល​អាច​ឲ្យ​គេ​​​មើល​កុន​បណ្តើរ និង ញ៉ាំ​ភេសជ្ជៈ​បណ្តើរ​ជាមួយ​មិត្ត​ភក្តិ។ ​​

ជប៉ុន​នឹង​ទទួល​បាន​បទពិសោធន៍​ក្តៅ​បំផុត​ពុំ​ធ្លាប់​មាន​គិត​ចាប់​ពី​ឆ្នាំ ១៨៨០ មក។ ការ​ព្យាករណ៍ ទីក្រុង​តូក្យូ​នឹង​ឡើង​កម្តៅ​រហូត​ដល់​ជិត​៤០​អង្សាសេ​នៅ​រដូវ​ក្តៅ​នេះ៕

ប្រភព៖ soranews24 ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់