• 2018-07-23 01:28:35
  • ចរាចរណ៍

ផ្លូវជាតិលេខ៤ បើកឲ្យធ្វើដំណើរឡើងវិញ បន្ទាប់ពីទឹកជំនន់លិចប៉ុន្មានម៉ោងមុន

  • 2018-07-23 01:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងធនធានទឹក និងឧតុនិយម ជូន​ដំណឹង​នាវេលាមុននេះបន្តិចថា ​ទឹកជំនន់ហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគី (ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧) ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បើកឲ្យ​ធ្វើចរាចរ​ឆ្លងកាត់​ឡើង​វិញ​ភ្លាម​ៗ បន្ទាប់​ពី​ទឹក​ជំនន់​លិច​ផ្លូវ​ស្រកទៅវិញ​។

​ ​គួរជម្រាបថា ​ផ្លូវ​ជាតិលេខ​០៤ ត្រង់​ចំណុច​ខាងលើ​ នា​វេលាប្រមាណ ម៉ោង ៦ព្រឹក ថ្ងៃទី​ ២៣ ​កក្កដា​ នេះ​ អាជ្ញាធរបានសម្រេចឲ្យផ្អាកការធ្វើចរាចរឆ្លងកាត់លើផ្លូវជាតិលេខ៤ បណ្ដោះអាសន្ន ដោយសារ​ទឹក​ហូរកាត់ផ្លូវ និងស្ពាន។ ប៉ុន្តែនៅ​រយៈពេលប៉ុន្មានម៉ោងក្រោយមកទឹកបានស្រកចុះ អាជ្ញាធរក៏សម្រេចឲ្យធ្វើចរាចរឡើងវិញ៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់