• 2018-07-23 02:58:53
  • ព័ត៌មាន

មកមើល ទិដ្ឋភាពគួរឲ្យអាសូរនៃកម្មករស្រែអំបិលធំបំផុតក្នុងប្រទេស ឥណ្ឌា

  • 2018-07-23 02:58:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rann of Kutch គឺ​ជា​ឈ្មោះ​ស្រែ​អំបិល​ធំ​ជាង​គេ​បំផុត​របស់​ប្រទេស​ឥណ្ឌា​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​សង្កាត់ Kutch នៃ​រដ្ឋ Gujarat។ ទីនេះ​គឺ​ជា​ដែន​ដី​របស់​ប្រជាជន Agariya ដែល​បាន​រស់​នៅ​ជា​ច្រើន​សតវត្ស​មក​ហើយ ដោយ​ប្រកបរបរ​ផលិត​អំបិល​ដើម្បី​ចិញ្ចឹម​ជីវិត។ ចាប់​ពី​ខែ​តុលា ដល់​ខែ​មិថុនា ពួកគេ​ផលិត​អំបិល បាន​រហូត​ដល់ ៧៦% នៃ​ការ​ផលិត​ទាំង​អស់​ក្នុង​ប្រទេស​ឥណ្ឌា។ យ៉ាង​ណា​ក៏​ដោយ ពួក​គេ​ត្រូវ​ធ្វើ​ការ​យ៉ាង​លំបាក​ក្រោម​កម្ដៅ​ថ្ងៃ ៤០ អង្សា​រយៈ​ពេល ៦​ខែ។ អ្វី​ដែល​គួរ​ឲ្យ​អាសូរ​បំផុត ពួកគេ​រក​ចំណូល​បាន​ត្រឹម ៦០ រូពី (១​ដុល្លារ) ក្នុង​អំបិល ១​តោន ខណៈ​ដែល​ទី​ផ្សារ​លក់​ក្នុង​តម្លៃ ៤ ០០០ រូពី (៦៧ ដុល្លារ) ក្នុង​១​តោន។

ចង់​ដឹង​ថា ទិដ្ឋភាពកម្មករស្រែអំបិលធំបំផុតក្នុងប្រទេស ឥណ្ឌា គួរឲ្យអាសូរយ៉ាងណា សូម​ទស្សនា​រូបភាព​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់