• 2018-07-23 02:55:38
  • ព័ត៌មាន

កុំ​ចាំដល់​ថ្ងៃបោះ​ឆ្នោតទើបទៅរកឈ្មោះ សាក​ស្វែងរក​​តាមនេះលឿន​ហើយ​ច្បាស់ៗតែម្តង

  • 2018-07-23 02:55:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ដល់ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាលទី​៦ ដោយមាន​គណបក្ស​នយោបាយ​ចំនួន​២០​នឹង​ចូល​រួម​ប្រ​កួត​ប្រ​ជែង​។​

ចំពោះ​អ្នក​ដែល​ធ្លាប់​បាន​ចូល​រួម​ការ​បោះ​ឆ្នោត​កន្លង​មក​ប្រហែលជាមាន​អ្នក​មួយ​ចំនួន​​ធ្លាប់​បានប្រើ​ប្រាស់​គេហទំព័រ​ស្វែង​រក​ឈ្មោះ និង​ទិន្ន័យ​អ្នក​បោះ​ឆ្នោត​ក្នុង​បញ្ជី​បោះ​ឆ្នោត​រួចមក​ហើយ។​

(គេហទំព័រស្វែង​រក​ឈ្មោះ និង​ទិន្ន័យ​អ្នក​បោះ​ឆ្នោត​ក្នុង​បញ្ជី​បោះ​ឆ្នោត​/រូបភាព៖ Screenshot ពីគេហទំព័រVoterlist)

ចំពោះ​អ្នក​ទើប​បោះ​ឆ្នោត​លើក​ទី​មួយ​វិញ អាច​សាកល្បងប្រើ​ប្រាស់​គេហទំព័រ​នេះ​បាន ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់​គេហទំព័រ​ https://voterlist.org.kh រួច​បំពេញ​ប្រឡោះ​រាជធានី-ខេត្ត​ដែល​សមីខ្លួន​ត្រូវ​ទៅ​បោះ​ឆ្នោត ​ឈ្មោះ​​ និង​ភេទ​ជាដើម រួច​ចុច​ពាក្យ​ស្វែង​រក។

ទិន្ន័យ​ដែល​បាន​ពី​ការ​ស្វែង​រក​នេះ​នឹង​មាន​បង្ហាញ​ដូចជា​ឈ្មោះ​អ្នក​បោះ​ឆ្នោត ​ថ្ងៃខែ​ឆ្នាំ​កំណើត លេខ​ការិយាល័យ​បោះ​ឆ្នោត និង​ទីតាំង​ការិយាល័យ​បោះ​ឆ្នោត​ជាដើម។

អ្នក​បោះ​ឆ្នោត​អាច​ចូល​ពីនិត្យ​ឈ្មោះ​តាម​រយៈគេហទំព័រ​នេះ​ បើ​សិនជាមិន​បានទទួល​ប័ណ្ណព័ត៌មាន​អ្នកបោះ​ឆ្នោត ឬ​ក៏បាត់​ប័ណ្ណ​មួយ​នេះ។ ការ​បោះ​ឆ្នោត​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨ ចាប់ពី​ម៉ោង​៧ព្រឹក ដល់​ម៉ោង​៣រសៀល៕

ចុចអាន៖

អត្ថបទ៖ ទូច សុខា

មតិយោបល់