• 2018-07-23 03:04:26
  • សុខភាព

ជប៉ុន ប្រើតិចនិចពិសេស ត្រឹម២វិនាទី អាចឆែកដឹងខ្លួនឯងថា ខ្វះជាតិទឹកឬអត់

  • 2018-07-23 03:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវ​ក្តៅ​នៅ​ប្រទេស​ជប៉ុន គឺ​តែងតែ​ក្តៅ ប៉ុន្តែ​ឆ្នាំ​នេះ​វា​ស្ថិត​នៅ​កម្រិត​ក្តៅ​ខ្លាំង​មួយ រហូត​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាត់​បង់​ជីវិត និង​រងគ្រោះ​ទៀត​ផង។

ជាមួយ​នឹង​ស្ថានភាព​បែប​នេះ ការ​គំរាមកំហែង​នៃ​អាការៈ​គ្រុនក្ដៅ និង​សន្លប់​ជា​ញឹកញាប់ (headstroke) គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង និង​ព្រួយបារម្ភ ជា​ពិសេស​ប្រសិន​បើ​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ជប៉ុន។ លើស​ពី​នេះ​ទៅ​ទៀត អ្វី​ដែល​កាន់​តែ​អាក្រក់​នោះ​គឺ អាការៈ​ខ្វះ​ជាតិ​ទឹក ដែល​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​លំបាក។

ទោះ​បី​ជា​យ៉ាង​ណា ដើម្បី​ជួយ​ឲ្យ​អ្នក​ចៀស​ផុត​ពី​អាការៈ​បែបនេះ គិលានុបដ្ឋាយិកា​ជប៉ុន​បាន​ណែនាំ​តិចនិច​ដ៏​សាមញ្ញ និង​ងាយស្រួល​បំផុត​មួយ ដើម្បី​ឆែក​មើល​ខ្លួន​អ្នក​ថា​ខ្វះ​ជាតិ​ទឹក​ឬ​ក៏​អត់។

អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ៖

#១ ក្ដិច​ស្បែក​លើ​ខ្នង​ដៃ​របស់​អ្នក #២ ប្រលែង​វា​វិញ #៣ រាប់​រយៈពេល​ដែល​ស្បែក​ប្រែ​ត្រលប់​ទៅ​ធម្មតា​វិញ

យោង​តាម​គិលានុបដ្ឋាយិកា​ជប៉ុន​ខាង​លើ ប្រសិន​បើ​ស្បែក​របស់​អ្នក​ប្រើ​ពេល​ច្រើន​ជាង ២វិនាទី​ដើម្បី​ប្រែ​ត្រលប់​ទៅ​ធម្មតា​វិញ នោះ​គឺ​ជា​សញ្ញា​មួយ​បង្ហាញ​ថា អ្នក​កំពុង​ខ្វះ​ជាតិ​ទឹក៕

ចុច​អាន៖

ប្រភព៖ soranews24 ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់