• 2018-07-23 07:14:37
  • ព័ត៌មាន

សាលា​ថ្មី​ស្តង់ដារ​អង់គ្លេស Cambridge លេចធ្លោខាងគុណភាពអប់រំមានបើកនៅខ្មែរហើយ

  • 2018-07-23 07:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ

សាលា​ឯក​ជន​ផ្ដល់​ការ​អប់រំ​តាម​ស្តង់ដារ​អន្តរជាតិ អង់គ្លេស Cambridge, រ៉េនហ្វត អន្តរជាតិ (Renford International school) បាន​បើក​ចុះ​ឈ្មោះ​ឲ្យ​ចូល​រៀន​ហើយ​សម្រាប់​ឆ្នាំ​សិក្សា​ដំបូង ២០១៨-២០១៩ ចំពោះ​ថ្នាក់​អង់គ្លេស អង់គ្លេស-ខ្មែរ អង់គ្លេស-ចិន ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​ទី៤ ដោយ​សាលា​នេះ​ប្រើប្រាស់​សម្ភារៈ​សិក្សា​ទំនើបៗ​ជាច្រើន។

លោក Herath Suranga នាយក​ប្រតិបត្តិ Renford International school បាន​និយាយ​ថា៖ "នៅ​សាលា​យើង ក្រៅ​ពី​ស្តង់ដារ​បែប Cambridge ដូច​នឹង​ប្រទេស​អង់គ្លេស រួម​ជាមួយ​គ្រូ​ដែល​ទទួល​ស្គាល់​ពី Cambridge ដូចគ្នា យើង​ក៏​ប្រើ​បច្ចេកវិទ្យា​ច្រើន​ដែរ ដូចជា​វត្តមាន​របស់​សិស្ស​ចេញ​ចូល​នឹង​មាន​លើ​ទូរសព្ទ​អាណាព្យាបាល​ស្រេច ក្ដារ​ខៀន​ទំនើប ពេល​សរសេរ​ហើយ អាច​បញ្ជូន​ព័ត៌មាន​ទៅ​បាន​ភ្លាមៗ​ហ្មង ហើយ​សិស្ស​ចាប់​ពី​ថ្នាក់​ទី១ ទៅ យើង​ឲ្យ​គាត់​ធ្វើ​លំហាត់​លើ iPad ជាដើម"។

Renford International school ក៏​មាន​កម្មវិធី​សិក្សា​ចំណេះ​ដឹង​ទូទៅ​ភាសា​ចិន និង​ខ្មែរ ដែល​ទទួល​ស្គាល់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​បង្រៀន​តាម​បែប​សតវត្ស​ទី២១ ដោយ​បង្រៀន​សិស្ស​ឲ្យ​ការ​គិត ការ​ពិចារណា បច្ចេកវិទ្យា ការសិក្សា​ប្រកប​ដោយ​ភាព​ជឿជាក់ និង​ឯករាជ្យ។

ក្រៅ​ពី​នេះ សាលា​ខាង​លើ​ក៏​មាន​កម្មវិធី​សិក្សា​បន្ថែម ដូចជា កីឡា កម្មវិធី​បំណិន​ជីវិត និង​ជំនាញ​ផ្សេងៗ​ទៀត ដែល​បង្រៀន​ដោយ​គ្រូ​អង់គ្លេស​ជន​ជាតិ​ដើម គ្រូ​ចិន​ជន​ជាតិ​ដើម និង​គ្រូ​ខ្មែរ។

ឆ្នាំ​សិក្សា​ថ្មី នឹង​ចាប់​ផ្ដើម​ចូល​រៀន​ថ្ងៃ​ទី៣ កញ្ញា ២០១៨។ សម្រាប់​ព័ត៌មាន​បន្ថែម អាច​ទៅ​សាលា​Renford International school ផ្ទាល់​នៅ​ផ្ទះ​លេខ១២ ផ្លូវ ៣១០ សង្កាត់​បឹង​កេងកង១ ខណ្ឌ​ចំការមន ភ្នំពេញ ឬ​ទាក់ទង​លេខ 023 927 999/089 927 999

អត្ថបទ៖ វិទូ

មតិយោបល់