- 2018-07-23 07:08:24
- ការអប់រំ
ទម្លាយវិធីគណនាលំដាប់ពិន្ទុបាក់ឌុប កុំឲ្យសិស្សយល់ច្រឡំទៀត
- 2018-07-23 07:08:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាយវិធីគណនាលំដាប់ពិន្ទុបាក់ឌុប កុំឲ្យសិស្សយល់ច្រឡំទៀត
ចន្លោះមិនឃើញ
សម្រាប់លទ្ធផលមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ ខាងមុខនេះ ក្រសួងអប់រំ បានបង្ហាញវិធីគណនាលំដាប់ពិន្ទុ ដើម្បីកុំឲ្យមានការយល់ច្រឡំតទៅទៀត។
នេះជាវិធីគណនាងាយបំផុត សម្រាប់សិស្សទាំងអស់គ្នាអាចមើលរបៀបគណនា និងពន្យល់យ៉ាងច្បាស់តាមរូបមន្តខាងក្រោម៖
PR = [(n – i +1) / n ] x 100
ក្នុងរូបមន្តខាងលើ៖
PR ជាលំដាប់ពិន្ទុ
n ជាចំនួនបេក្ខជនដែលបានមកប្រឡងទាំងអស់
i ជាចំណាត់ថ្នាក់របស់បេក្ខជនណាម្នាក់
ឧទាហរណ៍ ៖ នៅឆ្នាំ២០១៥ មានបេក្ខជនដែលបានមកប្រឡង ៨៨ ៤៨៨ នាក់ តើបេក្ខជនម្នាក់ឈ្មោះ សុក ថា ដែលបានចំណាត់ថ្នាក់ទី១១ មានលំដាប់ពិន្ទុប៉ុន្មាន ?
ចម្លើយ ៖ លំដាប់ពិន្ទុរបស់បេក្ខជនឈ្មោះ សុក ថា គឺ
PR = [(88488 – 11 + 1) / 88488] x 100 = 99.988