• 2018-07-25 01:54:43
  • ព័ត៌មាន

មិនធម្មតាមែន! ចិនសាងសង់ទឹកធ្លាក់សិប្បនិម្មិត ពីលើអគារកម្ពស់កប់ពពក

  • 2018-07-25 01:54:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​សំណង់​មួយ​មា​នឈ្មោះ​ថា Guizhou Ludiya Property Management ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង Guiyang ខេត្ត Guizhou ភាគ​ខាងត្បូង​ប្រទេស​ចិន បាន​សាងសង់​ទឹកធ្លាក់​សិប្បនិម្មិត​មួយ ចេញ​ពី​អគារ​កម្ពស់​កប់​ពពក ដែល​មើល​ទៅ​ពិត​ជា​អស្ចារ្យ​មែនទែន។

ដើម្បី​បង្កើត​ឲ្យ​បាន​ទឹក​ធ្លាក់​ពី​លើ​អគារ​កម្ពស់​ជាង​១០០ម៉ែត្រ​នោះ គេ​បាន​ប្រើប្រាស់​ទុយយ៉ូ​ទឹក​ដ៏​ធំ​ចំនួន៤ ​ដើម្បី​បូម​ទឹក​ពី​ខាង​ក្រោម និង​បង្ហូរ​ទឹក​ចុះ​ទៅ​វិញ។

ការ​សាងសង់​មួយ​នេះ បាន​ប្រឈម​នឹង​ឧបសគ្គ​ផ្នែក​វិស្វកម្ម​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​ពេល​សាងសង់ ដោយ​សារ​តែ​តម្លៃ​អគ្គិសនី ដែល​គេ​ជឿ​ថា ត្រូវ​ចំណាយ​ជាង​១០០ដុល្លារ​ក្នុង​មួយ​ម៉ោង។ ទោះ​បី​ជា​យ៉ាង​ណា ទឹក​ធ្លាក់​នេះ​ត្រូវ​បាន​ប្រើ​សម្រាប់​តែ​ឱកាស​ពិសេស​ប៉ុណ្ណោះ៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​ទិដ្ឋភាព​ទឹក​ធ្លាក់​សិប្បនិម្មិត​នោះ​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Boredpanda ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់