• 2018-07-25 08:26:19
  • សេដ្ឋកិច្ច

អ្នកភ្ញាស់ពងទាកូន៖ "ស៊ីឈ្នួលគេដើម្បីលួចចំណេះ ប្រសើរជាង​ជួលគ្រូមកបង្រៀន"

  • 2018-07-25 08:26:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ស៊ីឈ្នួលគេដើម្បីលួចចំណេះ ប្រសើរជាង​ជួលគ្រូមកបង្រៀន"។ នេះជា​ការ​លើកឡើង​របស់​ លោក សូត្រ ផល អាយុ ៤៤ឆ្នាំ ជា​ម្ចាស់​អាជីវកម្ម​ភ្ញាស់​ពង​ទា​កូន នៅ​ភូមិ សាម​គ្គី ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

ន័យខាងលើ​នេះ គឺចង់​សម្ដៅ​ថា ប្រសិន​បើ​យើង​បាន​ទៅ​ធ្វើ​ការ​ឲ្យ​គេ គឺ​បាន​ទាំង​ការ​អនុវត្ត និង​បាន​ទាំង​បទពិសោធន៍​ផ្ទាល់។ ដូច្នេះការអនុវត្ត​យើង​អាច​ដឹង​ពី​ចំណុច​ខ្លាំង និង​ចំណុចខ្សោយ ច្រើន​ជាង​ជួលគ្រូ បាន​តែទ្រឹស្ដី​មួយមុខ។ លោក សូត្រ ផល បន្ថែ។

លោក​ សូត្រ ផល ប្រកប​របរ​ភ្ញាស់​ពងទាកូន តាំង​ពី​ឆ្នាំ ២០០៧ មក​ម៉្លេះ។ នៅ​មុន​ពេល​ប្រកប​របរ​នេះ លោក សូត្រ ផល គឺ​ជា​ជាង​កាត់​សក់ ជាង​ប៉ះ​កង់ និង ជា​អ្នក​ស៊ី​ឈ្នួល​ដឹក​ពង​ទា​ឱ្យ​គេ។ របរ​ចុង​ក្រោយ​នេះ​ហើយ ដែល​ញ៉ាំង​ឱ្យ​លោក​ហ៊ាន​ប្រថុយ​ មក​រក​ស៊ី​ភ្ញាស់​ពង​ទា​កូន​លក់​ដោយ​ខ្លួន​ឯង និង ឈប់​ស៊ីឈ្នួល​គេ​។ បច្ចុប្បន្ន លោក សូត្រ ផល លក់​ទាំង​ពង​ទា​កូន និង ទាំង​កូន​ទា។

ព័ត៌មានលម្អិតចុចអាន៖ មកស្គាល់​ កន្លែង​ភ្ញាស់ពងទាកូន​ធំមួយ​កន្លែង នៅ​ខេត្ត​តាកែវ

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

មតិយោបល់