• 2018-07-26 04:05:28
  • សេដ្ឋកិច្ច

ចង់រកស៊ីជោគជ័យ ត្រូវ​ដើរ​ហើរ​ឲ្យ​បាន​ច្រើន ដើម្បីបង្កើត​ទំនាក់ទំនង

  • 2018-07-26 04:05:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"នៅក្នុងការរកស៊ី​គេគួរដើរហើរ​ឲ្យ​បាន​ច្រើន ដើម្បីបង្កើនគំនិត និង​បង្កើត​ទំនាក់ទំនង"។ នេះជា​ការ​លើកឡើង​របស់ អ្នកស្រី ឈុន ណាត វ័យ៦១ឆ្នាំ អ្នក​លក់​ត្បូង​គ្រប់​ប្រភេទ នៅ​តំបន់​ទេសចរណ៍​ជ្រោះ​ផ្អោក ស្រុក​គីរីវង់ ខេត្ត​តាកែវ។

មួយឃ្លា​របស់​អ្នក​ស្រី​ខាង​លើ ចង់​ផ្ដោត​សំខាន់​ការ​ស្វែង​យល់​អំពី​ស្ថានភាព​សង្គម (បរិបទ) ទីផ្សារ។ ម៉្លោះហើយ​អ្នក​រកស៊ី​ក៏ត្រូវ​បត់​ឲ្យទាន់ទីផ្សារ និង​ស្គាល់​មនុស្ស​កាន់តែ​ច្រើន កាន់តែ​បង្កើត​នូវ​គំនិត​ល្អៗ​កាន់តែច្រើន​ឡើង​ផងដែរ។

ដោយសារ​តែ​ប្រជុំ​ភ្នំ​នៃ​តំបន់​ទេសចរណ៍​ជ្រោះ​ផ្អោក សម្បូរ​ត្បូង​ថ្ម ធម្មជាតិ​មាន​តម្លៃ​ អ្នក​ស្រី​ចាប់​ផ្ដើម​អាជីវកម្ម​របស់​ខ្លួន ដោយ​ការ​ដើរ​ទិញ​ត្បូង​ពី​អ្នក​ជីក​ យក​ទៅ​ច្នៃ ហើយ​ផ្ញើ​គេ​លក់​តាម​ហាង ក្នុង​អំឡុង​ឆ្នាំ ២០០៣ -២០០៤។ នៅ​ឆ្នាំ ២០០៧ អ្នកស្រី ឈុន ណាត សម្រេចចិត្ត​ចេញ​មក​រកស៊ី និង បើក​ហាង​លក់​ត្បូង​ដោយខ្លួនឯង​តែ​ម្តង។

ចុចអាន៖ រមណីយដ្ឋាន​ទឹកជ្រោះផ្អោក ស្រុកគីរីវង់ សម្បូរត្បូង​ថ្ម ធម្មជាតិ​មានតម្លៃ

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

មតិយោបល់