• 2018-07-26 10:16:26
  • សេដ្ឋកិច្ច

អ្នកភ្ញាស់កូនមាន់មានពាក្យមួយឃ្លា ធ្វើ​ឲ្យ​ការ​រកស៊ីជោគជ័យ

  • 2018-07-26 10:16:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"រកស៊ីអ្វីមួយត្រូវធ្វើជាអាជីព បើយកវាធ្វើ​ជាមុខរបរ​បន្ទាប់បន្សំ​ នោះ​នឹងមិនជោគជ័យទេៗ។ នេះជាការ​លើកឡើង​របស់​ លោក​ហ៊ី សុធី វ័យ ៤៦ឆ្នាំ ជា​ម្ចាស់​អាជីវកម្ម​ភ្ញាស់​កូន​មាន់​លក់ នៅ​ភូមិ​ត្រពាំង​ស្រងែ ឃុំ​តាភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។​

មូលហេតុ​មួយ​ក្នុង​ចំណោម​ហេតុផល​ច្រើនផ្សេង​ទៀត ដែល​លោក​សម្រេច​ចិត្ត​យក​ទ្រឹស្ដីខាងលើ​ដើម្បី​បន្ត​អាជីវកម្ម​ ដោយសារ​ថា ប្រសិន​បើ​ការ​រកស៊ីមួយ​ចង់ជោគជ័យ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដទាំង​ការ​លះបង់ពេលវេលា ការ​រៀន​សូត្រ​ ការ​ដាក់ផែន​ការ និង​ការ​តាមដាន​នានា នោះមុខរបរ​មួយ​​នឹង​ជោគជ័យ ប៉ុន្ដែ បើ​ចាត់​ទុក​ជា​រឿង​បន្ទាប់បន្សំ ច្បាស់​ណាស់​យើងប្រាកដ​ជា​មិន​សូវ​យក​ចិត្តទុកដាក់នោះទេ។ លោក ហ៊ី សុធី បន្ថែម។

ចុចអាន៖ មកដឹងវិធីភ្ញាស់កូនមាន់លក់ របស់​អ្នកស្រុកត្រាំកក់

ការចាប់ផ្ដើមចិញ្ចឹមមាន់ គឺដោយ​មើល​ឃើញ​ពី​តម្រូវ​ការ​កូន​មាន់ មាន​ការ​កើន​ឡើង លោក សុធី បាន​សម្រេច​ចិញ្ចឹម​មេមាន់ និង ភ្ញាស់​កូន​លក់ នៅ​ឆ្នាំ​២០១៦។ បច្ចេកទេស​នៃ​ការ​ភ្ញាស់​កូន​មាន់​នេះ បាន​មកពី​ការ​ស្រា​វ​ជ្រាវ​តាម Youtube ដោយ​ខ្លួន​លោក​ផ្ទាល់ និង​ទទួល​បានការ​គាំទ្រ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ជនបទ​កម្ពុជា (CIRD)៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

មតិយោបល់