• 2018-07-27 02:07:42
  • សេដ្ឋកិច្ច

ទ្រឹស្ដីថ្ងៃនេះ៖ "មុននឹងធ្វើថៅកែគេ ត្រូវរៀនធ្វើកូនឈ្នួលគេសិន"

  • 2018-07-27 02:07:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"មុននឹងធ្វើថៅកែគេ ត្រូវរៀនធ្វើកូនឈ្នួលគេសិន"។ នេះជា​ទ្រឹស្ដីមួយ​របស់ អ្នក​ស្រី នួន គឹម​សុ ហៅ​យាយ​ម៉ៅ អាយុ ៦៥ឆ្នាំ​ ជា​អ្នក​លក់​ទា​បំពង​ដ៏​ល្បី​ នៅ​ផ្សារ​ឈូក ស្រុក​ឈូក ខេត្ត​កំពត។

"ហេតុតែ​យើង​ធ្វើការ​ឲ្យ​គេ​ មុន​ធ្វើ​ថៅកែ គឺយើង​នឹង​ស្គាល់​ច្បាស់​អំពី​បទពិសោធន៍​ គ្រប់បែប​យ៉ាង ទាំង​ល្អ ទាំង​អាក្រក់ ទាំងប្រឈម និង​ដំណោះស្រាយ​ ហើយ​នៅ​ពេល​ក្លាយ​ជា​ថៅកែ​ នោះ​យើង​នឹង​អាច​​ដោះស្រាយ​បាន​ងាយ ហើយ​ស្គាល់​ពី​ទុក្ខលំបាក​របស់​កូនចៅផងដែរ"។ យាយម៉ៅបន្ថែម។

ចុចអាន៖ អ្នកធ្វើដំណើរភាគច្រើន​ស្គាល់ទាអាំង​​ឆ្ងាញ់ ស្រុកឈូក ខេត្តកំពត តែ​ប្រវត្តិ​​កន្លែងលក់​អាច​មិនសូវដឹង

គួររំលឹក​ថា ដោយ​ឃើញ​បង​ស្រី​របស់​ខ្លួន​ប្រកប​របរ​លក់​ទា​បំពង​នេះ​កាក់កប​នៅ​ឆ្នាំ ១៩៩០ យាយម៉ៅ ក៏​ចាប់​ផ្ដើម​លក់​ទា​បំពង​ដែរ។ កាល​នោះ ទា​មួយ​ក្បាល​តម្លៃ ៣ ០០០រៀល ទៅ ៣ ៥០០រៀល ហើយ​ម្នាក់ៗ​អាច​លក់​បានពី ៣០ ទៅ ៧០ក្បាល ក្នុងមួយថ្ងៃៗ​។

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

មតិយោបល់
អត្ថបទពេញនិយម