• 2018-07-28 06:47:23
  • ព័ត៌មាន

ស្តែងណាស់! មកមើលព្យុះខ្សាច់ លេបត្របាក់ទីក្រុងចិន គួរឲ្យរន្ធត់ (មានវីដេអូ)

  • 2018-07-28 06:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ឃ្លិប​មួយ​ខ្សែ​ត្រូវ​បាន​គេ​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម​ចិន បង្ហាញ​ឲ្យ​ឃើញ​ព្យុះ​ខ្សាច់​ដ៏​ធំ​កម្ពស់ ៥០ម៉ែត្រ លេប​ត្របាក់​ទីក្រុង Golmud ក្នុង​ខេត្ត Qinghai ប្រទេស​ចិន គួរ​ឲ្យ​រន្ធត់​បំផុត។

ព្យុះ​ខ្សាច់​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី២៥ ខែ​កក្កដា កន្លង​ទៅ​នេះ ដោយ​អម​ជាមួយ​ខ្យល់​បក់​កម្លាំង​រហូត​ដល់ ២០,៧ ម៉ែត្រ​ក្នុង​មួយ​វិនាទី។

ប៉ូលិស​ក្រុង Golmud បាន​ចេញ​ការ​ព្រមាន តាមរយៈ​ឧបករណ៍​បំពង​សំឡេង ដើម្បី​រំលឹក​ប្រជាជន​ឲ្យ​បើកបរ​ដោយ​សុវត្ថិភាព។ ជាមួយ​គ្នា​នេះ ពួកគេ​ក៏​បាន​បើក​ភ្លើង​អាសន្ន ដើម្បី​ជួយ​អ្នក​បើកបរ និង​ប្រាប់​ពួកគេ​ឲ្យ​បើកបរ​ក្នុង​ល្បឿន​អតិបរមា​ត្រឹម ៤០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ព្យុះ​ខ្សាច់​ដ៏​ធំ​ខាង​លើ​បាន​កើត​ឡើង បន្ទាប់​ពី​ទីក្រុង និង​តំបន់​ជុំវិញ​ទន្លេ Tuotuo ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង។

យ៉ាងណាមិញ អាជ្ញាធរ​ឧតុនិយម Golmud ក៏​បាន​ចេញ​ផ្សាយ​ការ​ដាស់តឿន​អំពី​ព្យុះ​ភ្លៀង មុន​ពេល​ដែល​ព្យុះខ្សាច់​នោះ​បង្ហាញ​ខ្លួន ហើយ​បាន​ស្នើ​ឲ្យ​ប្រជាជន​ស្នាក់​នៅ​ក្នុង​ផ្ទះ​ទៀត​ផង៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ nextshark ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់