• 2018-07-30 09:02:14
  • ព័ត៌មាន

មក​មើល​រ៉ូប​អាពាហ៍ពិពាហ៍​ថ្លៃ​បំផុត​២០​ឈុត​លើ​លោក

  • 2018-07-30 09:02:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុភាព​​ទូទាំង​ពិភព​លោក​តែង​តែ​ប្រាថ្នា​ស្លៀក​រ៉ូប​ស្រស់​ស្អាត​ និង​ប្រណីត​បំផុត​ក្នុង​ថ្ងៃ​ពិសេស​របស់​នាង​គឺ​​មង្គល​ការ​ជា​មួយ​បុរស​ជា​ទី​ស្រលាញ់។ ដើម្បី​ទទួល​បាន​រ៉ូប​ដ៏​ស្រស់​ស្អាត​ស្លៀក​ដ៏​ត្រូវ​ការ​ប្រាក់​​ផង​ដែរ​ដើម្បី​ធ្វើ​​​វា​បាន។ ខាង​ក្រោម​ជា​រ៉ូប​អាពាហ៍ពិពាហ៍​២០​ឈុត​​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ស្អាត​ និង​មាន​តម្លៃ​បំផុត។

២០- រ៉ូប​មង្គល​ការ​ ARMANI DRESS -​ តម្លៃ ៥០ ០០០ ​ដុល្លារ​៖ តារា​ស្រី​ល្បី​ឈ្មោះ​របស់​ហូលីវូដ​ Katie Holmes បាន​ស្លៀក​រ៉ូប​​ដ៏​មាន​តម្លៃ​នេះ​នៅ​ពេល​នាង​រៀប​ការ​នឹង​តារា​ប្រុស​ Tom Cruise កាល​ពី​ឆ្នាំ​២០០៦។

១៩- រ៉ូប​មង្គល​ការ​ HELEN ROSE - តម្លៃ ៥០ ០០០​ ដុល្លារ​៖ នាង​ Elizabeth Taylor មាន​សំណាង​ក្លាយ​ជា​កូន​ក្រមុំ​​ដែល​បាន​ស្លៀក​រ៉ូប​អាពាហ៍ពិពាហ៍​ស្រស់​ស្អាត​នេះ។

១៨- រ៉ូប​មង្គល​ការ​ BADGLEY MISCHKA - តម្លៃ ៥០ ០០០ ដុល្លារ​៖ តារា​ស្រី​ Tori Spelling ជា​កូន​ស្រី​របស់​តារា​ Aaron និង​ Candy Spelling​ដែល​បាន​ស្លៀក​រ៉ូប​ដ៏​ប្រណីតនេះ។

១៧- រ៉ូប​មង្គល​ការ​ LAWRENCE STEELE - តម្លៃ ៥០ ០០០ ដុល្លារ​៖ កំពូល​តារា​សម្តែង​ហូលីវូដ​ Jennifer Aniston ក៏​បាន​ក្លាយ​ជា​កូនក្រមុំ​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​ពេល​នាង​ស្លៀក​រ៉ូប​នេះ​រៀប​ការ​នឹង​តារា​ប្រុស​សង្ហា​ Brad Pitt។

១៦- រ៉ូប​មង្គល​ការ​ GILES DEACON - តម្លៃ ៥២ ០០០ ដុល្លារ៖ នាង​ Pippa Middleton ក៏​លេច​ធ្លោ​ដែរ​នៅ​ពេល​នាង​ស្លៀក​រ៉ូប​​​​ពោរ​ពេញ​ដោយ​ថ្លៃ​ថ្នូរ​ក្នុង​មង្គល​សិរី​របស់​នាង​និង​ស្វាមី។

១៥- រ៉ូប​មង្គល​ការ​ BARACCI BEVERLY HILLS - តម្លៃ ៥៨ ០០០ ដុល្លារ​៖ ស្រលាញ់​ ឬ​ស្អប់​នាង​ ប៉ុន្តែ​អ្នក​មិន​អាច​ប្រកែក​បាន​ពី​សម្រស់​កូន​ក្រមុំ​ Kim Zolciak ឡើយ​នៅ​ពេល​នាង​ស្លៀក​រ៉ូប​មង្គល​ការ​នេះ។

១៤- រ៉ូប​មង្គល​ការ​ GRACE KELLY INSPIRED - តម្លៃ ៦០ ០០០ ដុល្លារ៖ ឆ្នាំ​២០០១​នាង​ Keely Shaye Smith បាន​ស្លៀក​រ៉ូប​មង្គល​ការ​នេះ​ស្រស់​ស្អាត​នេះ។

១៣- រ៉ូប​មង្គល​ការ​ HELEN ROSE - ៦០ ០០០ ដុល្លារ៖ នាង​ Grace Kelly បាន​ក្លាយ​ជា​កូន​ក្រមុំ​ដ៏​ស្រគតស្រគំ​​ជា​មួយ​នឹង​រ៉ូប​​នេះ។

១២- រ៉ូប​មង្គល​ការ​ GINA FRATINI - តម្លៃ ៦២ ០០០ ដុល្លារ ៖ តារា​ចម្រៀង​អង់គ្លេស​នាង​ Elizabeth Taylor ជា​អ្នក​គ្រង់​ឈុត​អាពាហ៍ពិពាហ៍​ស្រស់​ស្អាត​នេះ។

១១- រ៉ូប​មង្គល​ការ​ VALENTINO - តម្លៃ ៧៧ ០០០ ដុល្លារ​៖ ប្អូន​ស្រី​របស់​ Paris Hilton នាង​ Nicky Hilton បាន​រៀប​មង្គល​ការ​​​​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​ពេល​នាង​ស្លៀក​រ៉ូប​នេះ។

១០- រ៉ូប​មង្គល​ការ​ ICONIC FASHION - តម្លៃ ៨១ ២៥០ ដុល្លារ៖ តារា​ចម្រៀង​ Madonna បាន​គ្រង​រ៉ូប​មង្គល​ការ​នេះ​នៅ​ពេល​នាង​រៀប​ការ​នឹង​លោក​ Sean Penn កាល​ពី​ឆ្នាំ​១៩៨៥។

៩- រ៉ូប​មង្គល​ការ​ CHANEL - តម្លៃ ៥០ ០០០ ដុល្លារ​៖ គ្មាន​អ្វី​ចម្លែក​ក្រៅ​ពី​ភាព​ស្រស់​ស្អាត​ឡើយ​នៅ​ពេល​នាង​ Keira Knightley គ្រង​រ៉ូប​មង្គល​ការ​ដ៏​ប្រណីត​នេះ។

៨- រ៉ូប​មង្គល​ការ​ CHRISTIAN LACROIX - តម្លៃ ១៤០ ០០០ ដុល្លារ​៖ តារា​ស្រូ​ Catherine Zeta Jone ជា​ម្ចាស់​គ្រង​រ៉ូប​អាពាហ៍ពិពាហ៍​ដ៏​ប្រណីត​នេះ។

៧- រ៉ូប​មង្គល​ការ​ VERA WANG - តម្លៃ ១៤០ ០០០ ដុល្លារ​៖ កូន​ស្រី​មហាសេដ្ឋី Formula One នាង​ Petra Ecclestone ជា​នារី​ស្រស់​ស្អាត​បំផុត​ពេល​នាង​គ្រង​រ៉ូប​អាពាហ៍ពិពាហ៍​នេះ។

៦- រ៉ូប​មង្គល​ការ​ VALENTINO - តម្លៃ ២២៥ ០០០ ដុល្លារ​៖ នាង​ Marie Chantal Miller ​គ្រង​រ៉ូប​រ៉ូប​អាពាហ៍ពិពាហ៍​នេះ​ពេល​រៀប​អភិសេក​។

៥- រ៉ូប​មង្គល​ការ​ VALENTINO - តម្លៃ ២៥០ ០០០ ដុល្លារ៖ តារា​ចម្រៀង​ល្បី​របស់​អាមេរិក Mariah Carey ស្លៀក​រ៉ូប​នេះ​ពេល​រៀប​ការ​នឹង​​តារា​ប្រុស​ James Packer។​

៤- រ៉ូប​មង្គល​ការ​ ALEXANDER MCQUEEN - តម្លៃ ៣៨០ ០០០ ដុល្លារ៖ តារា​ស្រី​ស្រស់​សោភា​ Amal បាន​ស្លៀក​រ៉ូប​នេះ​ពេល​រៀប​ការ​នឹង​តារា​ប្រុស​សង្ហា​របស់​ហូលីវូដ​ George Clooney។

៣- រ៉ូប​មង្គល​ការ​ ALEXANDER MCQUEEN - តម្លៃ ៤០០ ០០០​ ដុល្លារ៖ ព្រះ​នាង​ Kate Middleton ស្លៀក​រ៉ូប​នេះ​​​ពេល​ព្រះ​នាង​រៀប​អភិសេក​នឹង​ព្រះ​ William។

២- រ៉ូប​មង្គល​ការ​ GIVENCHY - តម្លៃ ៥០០ ០០០ ដុល្លារ៖ រ៉ូប​នេះ​​ស្លៀក​ដោយ​តារា​សម្តែង​ និង​ម៉ូដែល​អាមេរិក​ Kim Kardshian។

១- រ៉ូប​មង្គល​ការ​ SWAROVSKI - តម្លៃ ១​ លាន​ដុល្លារ​៖ រ៉ូប​តម្លៃ​លាន​ដុល្លារ​នេះ​ស្លៀក​ដោយ​​តារា​ចម្រៀង​​អូស្ត្រាលី​ Victoria Swarovski។

ប្រភព៖ Therichest ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

មតិយោបល់