• 2018-08-01 01:38:29
  • ចរាចរណ៍

របាយការណ៍បង្ហាញថា​អ្នក​ស្លាប់​ដោយគ្រោះថ្នាក់​ចរាចរណ៍​ពេល​យប់​ ច្រើនជាង​ពេលថ្ងៃ

  • 2018-08-01 01:38:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​បង្ហាញថា​ក្នុង​មួយ​ខែ​កក្កដា កន្លង​មក​នេះមាន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាង​១០០​នាក់ ក្នុង​នោះអ្នកធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ស្លាប់​ច្រើនជាង​គេ ខណៈអ្នកស្លាប់ដោយគ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ច្រើន​នៅ​ពេល​យប់។​

បើ​តាម​របាយការណ៍​មនុស្ស​ស្លាប់​ដោយគ្រោះថ្នាក់​ចរាចរណ៍​ក្នុង​មួយ​ខែ​កក្កដា ឆ្នាំ២០១៨​មានចំនួន​១៣០​នាក់ តិចជាង​ខែមិថុនា​ចំនួន​ពីរ​នាក់។ អ្នក​ធ្វើ​ដំណើរតាម​ម៉ូតូស្លាប់​ចំនួន​១០៣​នាក់ ឬស្មើ​នឹង​៧៩​ភាគរយ​នៃអ្នក​ស្លាប់​ទាំងអស់ ក្នុង​នោះ​មាន​៦៥នាក់​ជួបគ្រោះ​ថ្នាក់​នៅពេល​យប់ និង​ស្លាប់។ ក្នុង​ចំណោម​អ្នក​ជិះ​ម៉ូតូ​ដែល​ស្លាប់មាន​៨០​ភាគ​រយ​មិន​ពាក់​មួយសុវត្ថិភាព។​ នេះ​បើតាមរបាយការណ៍​របស់​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់សាធារណៈ និង​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃក្រ​សួង​មហាផ្ទៃ​ចេញ​ផ្សា​យម្សិល​មិញ។​

បើ​និយាយពី​ចំនួនគ្រោះ​ថ្នាក់​ចរាចរណ៍វិញ​កើត​ឡើង​ចំនួន​២៣៨លើក តិចជាង​ខែមិថុនា ចំនួន​ប្រាំលើក ដោយ​បង្កឲ្យ​មាន​អ្នករបួស​ធ្ងន់ចំនួន២២១នាក់ និង​របួស​ស្រាល​ចំនួន១៤០​នាក់។

មូល​ហេតុ​ដែល​នាំឲ្យមានគ្រោះ​ថ្នាក់ចរាចរណ៍​គឺ ការបើកបរ​លើសល្បឿន​កំណត់​មានតួលេខ​ខ្ពស់ជាង​គេពោលគឺ​មានដល់ទៅ​៩៦​លើក មិនគោរពសិទ្ធិ​៤១លើក ជែងចំនួន២០​លើក មិន​ប្រ​កាន់ស្តាំចំនួន៣០​លើក បត់ចំនួន២៦​លើក និង​រួម​ទាំង​កត្តា​មួយ​ចំនួន​ផ្សេង​ទៀត។ នេះ​បើតាម​ប្រ​ភព​ដដែល៕​

អត្ថបទ៖ ទូច សុខា

មតិយោបល់