• 2018-08-01 02:56:11
  • ចរាចរណ៍

ល្អណាស់! អ្នកមិនទាន់ជិះនាវាសាធារណៈ អាចទៅសាកបាន ទាន់មិនអស់លុយ

  • 2018-08-01 02:56:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាវា​ដឹក​អ្នក​ដំណើរ​របស់​រដ្ឋ​ បាន​ដាក់​ដំំណើរ​ការ​ចំណត​ថ្មី​មួយទៀត​​នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ ​រាជធានី​ភ្នំពេញ​ នៅ​ព្រឹកថ្ងៃ​ទី​ ០១ សីហា ឆ្នាំ​ ២០១៨​ ក្រោម​ការ​បើក​សម្ពោធ​ដោយ​សម្ដេច ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​របស់​កម្ពុជា។

​ទន្ទឹម​នឹង​ការ​ដាក់​ដំណើរ​ចំណត​នៃ​នាវា​ដឹក​អ្នក​ដំណើរ​នេះ អ្វី​ដែល​ពិសេស​នោះ​ ប្រជាពលរដ្ឋ​ចង់​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ពី ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ​គឺ​មិន​ចំណាយ​ប្រាក់​ រហូតដល់ដំណាច់ឆ្នាំ២០១៨។​ នេះបើតាមប្រសាសន៍របស់​សម្ដេច ហ៊ុន សែន​ ។

មកទល់ពេលនេះ ក្រសួង​សាធារណការ បាន​ដំឡើង​កន្លែង​ចំណត​រង់ចាំ​នាវា​សរុប​ចំនួន០៥ ដែល​រួមមាន៖ ចំណតឫស្សីកែវ ចំណតផ្សារចាស់ ចំណតចតុមុខ ចំណតច្បារអំពៅ និងចំណតក្រុងតាខ្មៅ។

​សូមបញ្ជាក់ជូនថា បច្ចុប្បន្នមាននាវាចំនួន៤គ្រឿងបានកំពុងប្រតិបត្តិការ ដែលនាវានីមួយៗអាចផ្ទុកអ្នកដំណើរចន្លោះពី៥៤នាក់ទៅ៦០នាក់ បើកបរក្នុងល្បឿន៤០គីឡូម៉ែត្រ ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ៦:៣០ នាទីល្ងាច ជារៀងរាល់ថ្ងៃ ពីចំណតដើមដល់ចំណតចុង និង​ប្រើរយៈពេលតិចជាង១ម៉ោង។

ចុចអានបន្ថែម៖ - កាណូតដឹកអ្នកដំណើរ Free ៤ខែ មានលក្ខណៈពិសេសលើសពីការរំពឹងទុក

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់