• 2018-08-03 04:50:00
  • ចរាចរណ៍

ជ្រ​ក​ម្លប់​ ខុស​ច្បាប់​?

  • 2018-08-03 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជានៅតែកើតមានរាល់ថ្ងៃ ​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ជាទីតាំងប្រជុំមនុស្សរស់នៅច្រើន។ នៅរៀង​រាល់​ថ្ងៃ​ មិន​ថា​ពេល​ណា ថ្ងៃ​ណា ការល្មើសច្បាប់ និងគ្រោះថ្នាក់នៅតែកើតមានគ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ។ ការ​ល្មើស​ច្បាប់​ចរាចរណ៍ និងគ្រោះថ្នាក់ទាំងនោះ​ ភាគ​ច្រើន​គឺ​កើត​ចេញ​ពី​កត្តា​មនុស្ស​ជាអ្នកបង្កឡើង។

ក្នុងរូប​ ៣សន្លឹក​​នេះ​ វាបង្ហាញ​ពី​ការ​ល្មើស​ច្បាប់​ចរាចរណ៍​ដោយ​ឈប់​លើស​គំនូស​ថ្មើរ​ជើង​មួយនៅរង្វង់មូលនាងគង្ហីញ ដោយ​អ្នក​ល្មើស​ភាគ​ច្រើន​គឺ​អ្នក​ជិះ​ម៉ូតូ។ ការ​ល្មើស​ច្បាប់​ចរាចរណ៍​នេះ​អាច​មក​ពី​អ្នក​ជិះ​ម៉ូតូ​ទាំង​នោះ​​យល់​ថា​នៅ​ទី​តាំង​ល្មើស​នោះ​មាន​ម្លប់​ត្រជាក់​ ឯ​នៅ​ទី​តាំង​ស្រប​ច្បាប់​មាន​កម្ដៅ​ថ្ងៃ​ក្ដៅ ដែល​នេះ​ជា​ហេតុ​ឲ្យ​ពួក​គាត់​​ជិះ​មិន​ឈប់​នៅ​ទី​តាំង​ដែល​​ស្រប​ច្បាប់​។

ផ្អែក​តាម​អនុក្រឹត្យ​ស្ដីពី "​ការ​ពិន័យ​អន្ដរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដីពី​​ចរាចរណ៍​ផ្លូវ​គោក" នៅ​ត្រង់​ជំពូក​ទី៣ និយាយ​ពី​ អំពើល្មើស​ និង ចំនួន​ទឹក​ប្រាក់​ត្រូវ​ពិន័យ​អន្ដរការណ៍។ មាត្រា ៦ នៃ​ជំពូក​នេះ បាន​ចែងថា ត្រូវ​ពិន័យ​អន្ដរការណ៍​ចំពោះ​អ្នក​បើកបរ​ទោចក្រ​យានយន្ត​ ឬ​ ទោចក្រ​យានយន្ត​សណ្ដោង​រ៉ឺម៉ក ឬ​ត្រីចចក្រ​យានយន្ត​ចំនួន​ទឹកប្រាក់ ១៥ ០០០​រៀល អ្នក​បើកបរ​យានយន្ត​ធុនស្រាល​ចំនួន​ទឹកប្រាក់ ២៥ ០០០ រៀល​ និង​អ្នក​អ្នក​បើកបរ​យានយន្ត​ធុនធ្ងន់​ចំនួន​ទឹកប្រាក់ ៥០ ០០០ រៀល ចំពោះ​បទល្មើស​​មួយ​ចំនួន​ចាប់​ពី​ចំណុច​ ក-ញ ប៉ុន្ដែ​នៅ​ចំណុច​ "" បាន​និយាយ​ពី​បទល្មើស​អ្នក​បើកបរ​យានយន្ត​ឈប់ ឬ ចតល្មើស​ ដោយ​ផ្អែក​លើមាត្រា ២៣ នៃច្បាប់​ចរាចរណ៍​ផ្លូវ​គោក។

តើមូលហេតុអ្វីបានជាការល្មើសនេះនៅតែកើតមានសឹងរាល់ពេល និងគ្រប់ទីកន្លែង? ដោយសារតែច្បាប់ផាកពិន័យនៅមានកម្រិតទាបនៅឡើយ! ដោយសារតែមិនមានមន្ត្រីប៉ូលីសចរាចរមិនឈរជើងនៅទីនោះ! ដោយសារអ្នកល្មើសទាំងនោះមិនដឹងពីច្បាប់ចរាចរណ៍ ឬដឹងហើយនៅតែបំពាន?

សូមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា!

បណ្តុំព័ត៌មានរូបថត

បណ្តុំព័ត៌មានចរាចរណ៍

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់