• 2018-08-03 05:47:37
  • ស្នេហា

ទម្លាយតិចចុះ! បុរសៗ១០០លើ១០០ ឈឺក្បាលខ្លាំងរឿង៦យ៉ាងរបស់ស្រីៗ ជាងធ្វើការទៀត

  • 2018-08-03 05:47:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រុស​ស្ទើរ​តែ​គ្រប់​គ្នា​តែង​និយាយ​ថា នៅ​លើលោក​នេះ​គ្មាន​អ្វី​ដែល​ពិបាក​យល់​ជាង​ចិត្ត​មនុស្ស​ស្រី​នោះ​ទេ ទោះ​វា​មិន​មែន​ជា​រឿង​ធំ​ក៏​ដោយ។ ពេល​ខ្លះ​នារីៗ​ខ្លួន​ឯង​ក៏​​មិន​បាន​ដឹង​ឡើយ ពី​រឿង​តូច​ៗ​ដែល​ជា​ទម្លាប់​របស់​នាង ធ្វើ​ឲ្យ​ខាង​ប្រុស​ឈឺ​ក្បាល​នឹង​រត់​តាម​នាង។ ត​ទៅ​នេះ​ជា​ការ​លើក​ឡើង​របស់​បុរស​ៗ​មួយ​ចំនួន​ ពី​ទម្លាប់​របស់​នារី​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​ចំណាយ​ពេល​គិត​ឡើង​ចង់​ឈឺ​ក្បាល ជាង​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ទៅ​ទៀត។

១. ចិត្ត​ផ្សេង​មាត់​ផ្សឹង​មិន​និយាយ​ឲ្យ​ចំៗ

មនុស្ស​ស្រី​មួយ​ចំនួន​ចង់​ឲ្យ​បុរស​ដែល​ខ្លួន​ស្រលាញ់​មើល​ធ្លុះ​ដល់​បេះដូង​នាង មិន​ចាំបាច់​សួរ​នាង​ច្រើន​ដង​ដូចជា៖ ពេល​នាង​ខឹង​ត្រូវ​តែ​ដឹង​ថា នាង​ខឹង​រឿង​អី ពេល​នាង​ថា​មិន​ចង់​ទៅ​ណា មាន​ន័យ​ថា​នាង​ចង់​ទៅ​ហើយ ពេល​នាង​ថា​មិន​អី​មាន័យ​ថា​អី ពេល​ដែល​នាង​ស្ងាត់​មាត់​ស្ងាត់​ក មាន​ន័យ​ថា​អន់​ចិត្ត​ហើយ។ តែ​អ្វី​ទាំង​នេះ​នាង​មិន​ដែល​និយាយ​ចំៗ​ទេ ក្លាយ​ជា​រឿង​មួយ​ដ៏​ឈឺ​ក្បាល​ ដែល​ប្រុស​ៗ​សុទ្ធ​តែ​ត្រូវ​ចំណាយ​ពេល​គិត​ហើយ​ព្យាយាម​រក​ចម្លើយ​ដែល​នាង​ចង់​បាន។ បើ​មិន​អ៊ីចឹង​ទេ នាង​ប្រាកដ​ជា​ថា បង​ឯង​មិន​យល់​ចិត្ត​អូន​សោះ។

រូបតំណាង

២. ប្រែប្រួល​ដូច​អាកាសធាតុ​ម្ដង​ចេះ​ម្ដង​ចុះ

បើ​និយាយ​ពី​ចិត្ត​វិញ​ប្រែប្រួល​លឿន​ជាង​អាកាស​ធាតុ​ទៀត ជួន​កាល​សើច​សប្បាយ​សុខៗ ត្រូវ​ខឹង​ក៏​ខឹង​ភ្លាម ហើយ​ជួន​កាល​មិន​ជា​យ៉ាង​ម៉េច​គាត់​ទេ​កំពុង​តែ​ខឹង​ៗ​ស្រាប់​តែ​មក​សើច​ឡើង​កក្អឹក។ ពេល​ខ្លះ​ទៀត​រៀប​គម្រោង​ថា​ទៅ​ណា​ហើយ តែ​ដល់​ពេល​ទៅ​ស្រាប់​តែ​ខាង​ប្រុស​ធ្វើ​ឲ្យ​ខឹង​តិច បែរ​ជា​លេង​ទៅ​ភ្លាម​គ្មាន​ស្ដាយ​ស្រណោះ​អី​បន្តិច។ និយាយ​ជារួម​ទៅ​ពិបាក​យល់​ហ្មង​សឹង​តែ​បត់បែន​តាម​មិន​ទាន់​ទេ។

៣. ស្អី​តិច​ក៏​អាច​ Post បាន Status update រហូត

និយាយ​ពី​ថា រឿង​ដ្រាម៉ា​ទុក​ចិត្ត​លើ​គាត់​តែម្ដង ដល់​ថ្នាក់​ពេល​ដែល​ខាង​ប្រុស​ដឹង​ថា​ខ្លួន​ធ្វើ​អី​ខុស​បន្តិច ចាំ​ Scrol មើល​លើ​ហ្វេស​ប៊ុក​ឲ្យ​ហើយ​ទៅ​មិន​ដឹង​ជា​ដៀមដាម​អី​ខ្លះ​ទេ។ ក្រៅ​ពី​ស្ទាត់​ជំនាញ​រឿង​ Status ហើយ​ជំនាញ​ Post ក៏​មិន​ណយ​ដែរ មិន​ថា​រុក្ខជាតិ មនុស្ស សត្វ ទីកន្លែង ឲ្យ​តែ​ថា​នាង​ចង់​ផុស​អង្គុយ​ចាំ​តែ​ Like និង Commentទៅ។

៤. អាង​អី​ចូល​ចិត្ត​ប្រើ​ពាក្យ​បើ​បង​ឯង​ស្រលាញ់​អូន​មែន

ប្រុស​ឈឺ​ក្បាល​មិន​ស្ទើរ​ទេ​ឲ្យ​តែ​ថា ធ្វើ​អី​មិន​ត្រូវ​ចិត្ត​នាង​បន្តិច យក​ពាក្យ​ថា​បង​ឯង​មិន​ស្រលាញ់​អូន​ទេ ឬ​មួយ​ក៏​បើ​បងឯង​ស្រលាញ់​អូន​មែន​បងឯង​ចេះ​មួយ​ចេះ​ពីរ។ ឧទាហរណ៍​ថា បើ​បង​ឯង​ស្រលាញ់​អូន​មែន​បង​ឯង​នាំ​អូន​ទៅ​មើល​រឿង​ហ្នឹង​ហើយ។ តែ​ធាតុ​ពិត​ជាក់​ស្ដែង​នារី​ៗ​មិន​ចាំបាច់​ប្រើ​ពាក្យ​ទាំង​នេះ​ក៏​បាន​ដែរ បើ​ខាង​ប្រុស​គេ​ប្រុង​នឹង​ស្រលាញ់​ហើយ ទោះ​នាង​ចង់​បាន​អ្វី​ ចង់​ធ្វើ​អ្វី​គេ​ព្រម​គ្រប់​បែបយ៉ាង កុំ​ឲ្យ​តែ​លើស​ខ្លាំង​ពេក។

រូបតំណាង

៥. គិត​ន័យ​ជ្រៅ​រហូត​ឲ្យ​តែ​មាន​អី​ខុស​ប្លែក​តិច

រឿង​សង្ស័យ​ក៏​ជា​ជំនាញ​មួយ​មិន​អាច​ខ្វះ​បាន​របស់​នារីៗ​មួយ​ចំនួន។ ឲ្យ​តែ​ខាង​ប្រុស​ធ្វើ​អី​ខុស​ពី​ទម្លាប់​ធម្មតា​តិច​មិន​ដឹង​ថា​នាង​គិត​ដល់​ណា​ហើយ​ទេ តិច​ប្ដី​ខ្ញុំ​ធ្វើ​អី​ទៅ តិច​សង្សារ​ខ្ញុំ​គាត់​ទៅ​នេះ​ទៅ...។ ពេល​ខ្លះ​ខាង​បុរស​ពិបាក​នឹង​ពាណ៌នា​ណាស់ ព្រោះ​ជួន​កាល​អ្វី​ដែល​នាង​កំពុង​តែ​គិត គឺ​វា​ផ្ទុយ​ស្រលះ​ខុស​ពី​ការ​ពិត​តែ​ម្ដង ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​គេ​ធុញ​នាង​ម្ដង​ម្កាល​ដែរ។ ដូច្នេះ​ហើយ​ការ​ជឿជាក់​លើ​គ្នា​សំខាន់​ណាស់​ទើប​មិន​សូវ​មាន​រឿង​ឈ្លោះ​គ្នា។

៦. លួង​អត់​ងាយ​ត្រូវ​ចិត្ត​​មិន​ដឹង​ចង់​បាន​អី​ឲ្យ​ប្រាកដ

ពេល​ដែល​នាង​បាត់​មាត់​បាត់​ក​ហើយ គឺ​ជា​ពេល​ដែល​ខាង​ប្រុស​ត្រូវ​រិះ​រក​គ្រប់​វិធី​ ដើម្បី​លួង​នាង​ឲ្យ​ត្រឡប់​មក​ដើម​វិញ។ ពេល​នាង​បែប​នេះ​ខាង​បុរស​មិន​សប្បាយ​ចិត្ត​ឡើយ ហើយ​ក៏​មិន​ចង់​ឲ្យ​ភាព​សោះ​កក្រោះ​អូស​បន្លាយ​យូរ​ ទើប​ចេះ​តែ​ព្យាយាម​លួងលោម​នាង។ អ្វី​ដែល​ជា​រឿង​ឈឺ​ក្បាល​នោះ ពិបាក​ត្រង់​ថា​លួង​ហើយ​មិន​បាត់​ទៀត មិន​ដឹង​ថា​ត្រូវ​ការ​អ្វី​ឲ្យ​ប្រាកដ​ធ្វើ​នេះ​ក៏​មិន​បាត់​ខឹង ធ្វើ​ក៏​មិន​ត្រូវ​ចិត្ត​ដែរ។ បែប​នេះ​ហើយ​ទើប​ខាង​ប្រុសៗ​តែង​តែ​ព្យាយាម​រៀន​ពី​ចិត្ត​នារី តែ​រៀន​យ៉ាង​ណា​ក៏​មិន​ទាន់​ចិត្ត​ដែល​ផ្លាស់​ប្ដូរ​ដូច​ផ្លេក​បន្ទោរ​របស់​នាង​ដែរ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់