- 2018-08-03 10:56:53
- ព័ត៌មាន
នឹកពុកពេក ឲ្យតែល្ងាចឡើងនេនតូចសឹងយំឱបធាតុឪពុក រហូតលង់លក់
- 2018-08-03 10:56:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នឹកពុកពេក ឲ្យតែល្ងាចឡើងនេនតូចសឹងយំឱបធាតុឪពុក រហូតលង់លក់
ចន្លោះមិនឃើញ
នេនតូចព្រះនាម វីត គង់នៅវត្តព្រះពុទ្ធសិរី ភូមិគ្រៀលពង ឃុំពពេល ស្រុកសូត្រនិគម ខេត្តខេត្តសៀមរាប ត្រូវបានឪពុកលាចាកលោកទៅ ទាំងនេននៅវ័យក្មេងខ្ចីអាយុត្រឹមតែ៦ឆ្នាំ។ នេនតូចមានជីវភាពក្រខ្សត់ ម្ដាយត្រូវក្លាយជាស្ត្រីមេម៉ាយហើយត្រូវចិញ្ចឹមកួនតូចៗចំនួន៤នាក់ទៀត។ នេះតាមការឲ្យដឹងពីព្រះតេជគុណ សុវណ្ណ ឆ័យ គង់នៅវត្តខាងលើនេះ។
នេនតូចវីននៅតែទាន់អាចកាត់ចិត្តពីលោកឪពុកបាន នៅតែនឹកស្រណោះយកធាតុរបស់ឪពុកមកឱបរាល់ថ្ងៃ។ ជាក់ស្ដែងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ព្រះតេជគុណ សុវណ្ណ ឆ័យ ឃើញនេនតូចសឹងលក់ទាំងឱបធាតុឪពុកនៅក្នុងដៃមិនព្រមលែងសោះ ហើយនៅតែត្អូញថានឹកពុក។ នេនតូច វីត នៅវ័យក្មេងត្រូវអត់អាហារពេលល្ងាចតាមបទវិន័យសង្ឃ ហើយគ្រួសារវិញក៏ត្រូវបាត់បង់ឪពុកទៀត៕