• 2018-08-07 01:23:25
  • ព័ត៌មាន

ទេសចររាប់ពាន់នាក់ រង់ចាំការសង្គ្រោះក្រោយរញ្ជួយដីនៅឥណ្ឌូនេស៊ី (មានវីដេអូ)

  • 2018-08-07 01:23:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រតិបត្តិការ​ជួយ​សង្គ្រោះ កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជម្លៀស​អ្នក​ទេសចរ​រាប់​ពាន់​នាក់​បន្ទាប់​ពី​រញ្ជួយ​ដី​កម្រិត​ខ្លាំង​វាយ​ប្រហារ​មក​លើ​កោះ Lombok និង​កោះ​បាលី​កាល​ពី​ថ្ងៃ​អាទិត្យ។

យោង​តាម​មន្ត្រី​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ៩៨​ត្រូវ​បាន​សម្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​នេះ ហើយ​ជាង ២០០​នាក់​ផ្សេង​ទៀត​រង​របួស។ តាម​ការ​ប៉ាន់​ស្មាន ជា​សរុប​មនុស្ស​ប្រមាណ ២០ ០០០ នាក់​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទី​សុវត្ថិភាព។

នៅ​ក្នុង​វីដេអូ​មួយ បង្ហាញ​ពី​អ្នក​ទេសចរ​រាប់​ពាន់​នាក់ ភាគ​ច្រើន​ជា​ជន​ជាតិ​បរទេស​កំពុង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឆ្នេរ​ខ្សាច់​ដើម្បី​រង់​ចាំ​ការ​ជម្លៀស។ បើ​គិត​មក​ទល់​ពេល​នេះ អ្នក​ទេសចរ​ប្រហែល ២ ៧០០ នាក់​ត្រូវ​បាន​ជម្លៀស​ហើយ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់