• 2018-08-08 01:30:00
  • សុខភាព

កំណត់ម៉ោង ហាត់ប្រាណ ៤ចំណុចនេះហើយ អ្នកអាចមានរាងស្គម ស្រលូនស្អាត

  • 2018-08-08 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​រាង​ស្គម​ស្អាត គឺ​ជា​ក្ដី​ប្រាថ្នា​របស់​មនុស្ស​សម័យ​ថ្មី ដើម្បី​បង្កើន​ភាព​ទាក់ទាញ នៅ​ស្លៀកពាក់។ ការ​រើស​ពេល​វេលា​ហាត់ប្រាណ ជា​រឿង​ដ៏​​ពិបាក​សម្រាប់​អ្នកមាន​ការងារ​រវល់​ខ្លាំង​ប្រចាំ​ថ្ងៃ។

កុំ​ពិបាក​ទៀត​អី ទាំង​អ្នក​ធាត់ និង​អ្នក​ស្គម អាច​ដឹង​ពី​ម៉ោង ដើម្បី​ហាត់​ប្រាណ បាន​រាង​ស្គម ស្អាត​បាន និង​សម្រក​គីទ្បូ​ ប្រកប​ដោយ​ប្រសិទ្ធភាព។

១. ម៉ោង​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក

ប្រសិទ្ធភាព​ណាស់! អ្នក​អាច​ហាត់​ប្រាណ​ចាប់​ពី​ម៉ោង​ ៦ព្រឹក ដល់​ម៉ោង​៨ព្រឹក ព្រោះ​វា​ជា​ពេល​វេលា​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​រាង​ស្អាត។

ផ្ទុយ​មក​វិញ អ្នក​មិន​គួរ​ហាត់​ប្រាណ ​ដោយ​ប្រើ​ចលនា​ខ្លាំង​បាន​ឡើយ ដោយ​អ្នក​គួរ​តែ​ហាត់​ប្រាណ​ តាម​រយៈ​ការ​ដើរ​លឿន ដើរ​យឺត ឬ​ឡើង​ចុះ​ជណ្ដើរ​ជាដើម ដើម្បីបានរាងស្អាត​ស្រលូន។

ជាពិសេស អ្នក​ដែល​មាន​ជាតិ​ស្ករ​មិន​នឹង​នរ និង​អ្នក​ដែល​មាន​ជំងឺ​ទាក់ទង​នឹង​សរសៃ​ឈាម។ ចំណែក​បេះដូង ​មិន​អាច​ហាត់​ប្រាណ ​ក្នុង​ពេល​ដែល​មិន​ទាន់​ញ៉ាំ​អាហារ​ពេល​ព្រឹក​នោះ​ទេ។ ចំណុច​ត្រូវ​ដឹង មុន​ការ​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ គួរ​តែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន តាម​ដែល​អាច​ធ្វើ​បាន។

២. ​កម្រិត​នៃ​ការ​ហាត់​ប្រាណ

​​​អ្នក​អាច​ចាប់​ផ្ដើម​ហាត់​ប្រាណ​ដោយ​ប្រើ​កម្លាំង​ខ្លាំង​នៅ​ចន្លោះ​ចាប់​ពី​ម៉ោង​២​កន្លះ ដល់​ម៉ោង​៤​ល្ងាច។ ដូច្នេះ អ្នក​អាច​កំណត់​កម្រិត​នៃ​ការ​ហាត់​ប្រាណ​ ដោយ​អ្នក​អាច​ហែល​ទឹក ហាត់​យូហ្កា ឬ​វៃ​សី​ជា​ដើម​។ អ្នក​គួរ​តែ​ហាត់ នៅ​ក្រោយ​ពេល​ដែល​អ្នក​ពិសា​អាហារ​ថ្ងៃត្រង់ ​រួច​ចំនួន​២​ម៉ោង ទើប​មិន​ប៉ះ​ពាល់​ដល់​សុខភាព។

៣. ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៧យប់

អ្នក​អាច​ហាត់​ប្រាណ​តាម​ចលនា​ ម៉ោង​២​បាន ហើយ​ចន្លោះ​ម៉ោង​នេះ ជា​ម៉ោង​ដែល​អ្នក​ងាយ​ទទួល​បាន​ផល​ជាង​គេ ដោយ​គ្រាន់​តែ​ចាប់​ផ្ដើម​ចំណាយ​ពេល ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ។

ប៉ុន្តែ​សូម​ចងចាំ​ថា ​ក្រោយ​អ្នក​ហាត់​ប្រាណ​រួច​ចំនួន​មួយ​ម៉ោង ទើប​អ្នក​អាច​ពិសា​អាហារ​ពេល​ល្ងាច​បាន។ កុំ​ប្រញាប់​ញ៉ាំ​អាហារ​ភ្លាម​ៗ ក្រោយ​ហាត់​ប្រាណ​ហើយ។

៤. ក្រោយ​បាយ​ល្ងាច

ពេល​ដែល​អ្នក​បរិភោគ​អាហារ​ពេល​ល្ងាច​រួច អ្នក​ក៏​អាច​ដើរ​តាម​សួន​ច្បារ​បាន​ដែរ ព្រោះ​វា​អាច​ជួយ​រំលាយ​អាហារ​ក្នុង​ក្រពះ​អ្នក ព្រម​ទាំង​ជួយ​អ្នក​ឲ្យ​គេង​លក់​ស្រួល​ទៀត​ផង៕

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់