• 2018-08-08 02:27:48
  • សេដ្ឋកិច្ច

ជិះយន្តហោះលើកទី១ បើមិនដឹងរឿងតូចៗ១០យ៉ាងនេះ អាចត្រូវយួរវ៉ាលីត្រឡប់មកផ្ទះវិញ

  • 2018-08-08 02:27:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មិន​មែន​ជា​រឿង​សើច​លេង​នោះ​ទេ​ សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ​លើក​ដំបូង ​អាច​នឹង​ត្រូវ​ខក​ជើង​ ដោយ​សារ​មិន​បាន​ដឹង​អ្វី​ដែល​ត្រូវ​​ត្រៀម​ទុក​ជាមុន​។ ដោយ​ឡែក​ថ្ងៃនេះ​ Sabay សូម​ស្រង់​យក​ចំណុច​សំខាន់​ចំនួន​១០​ ដែល​លោក​អ្នក​មិន​គួរ​រំលង​ដាច់​ខាត ​មុន​ពេល​ទៅ​ដល់​ព្រលាន​យន្តហោះ​៖​​​​​

១. ត្រូវ​តែ​ប្រាកដ​ថា​ លិខិត​ឆ្លងដែន​អ្នក​មិនទាន់​ផុត​កំណត់ ពោល​គឺ​មាន​រយៈ​ពេល​នៅ​សល់ ០៦ខែ ឬ​ច្រើន​ជាង​នេះ

២. ទំហំវ៉ាលីធ្វើដំណើរ​ ត្រូវមានស្តង់ដាកំណត់ដូចជា៖

កម្ពស់ ៥៥សង់ទីម៉ែត្រ ទទឹង ៣៥សង់ទីម៉ែត្រ និងកម្រាស់ ២២សង់ទីម៉ែត្រ

៣. គួរ​ជ្រើសរើស​ពណ៌វ៉ាលីភ្លឺ និងច្បាស់ ដើម្បីងាយស្រួលចំណាំ និងរកឃើញលឿន

៤. អីវ៉ាន់ដាក់ក្នុងវ៉ាលី ត្រូវមានចំណុះច្រើនបំផុត ៧គីឡូក្រាម

៥. ខ្ចប់ជាវត្ថុរាវក្នុង១ដប មិនឲ្យលើសពី ១០០មីលីលីត្រ

៦. ហាមយកវត្ថុដែលហាមឃាត់រួមមាន៖ កន្ត្រៃ គ្រឿងផ្ទុះ កាំភ្លើង កាំបិត ស្រ្ពាយ អាគុយ ឡាម ពូថៅ ដែកកេះ …

៧. ពាក់ស្បែក​ជើងស៊ូក ​ព្រោះ​វាងាយស្រួល ​ដោយ​មិន​ចាំ​បាច់​ដោះ​ចេញ ពេលទៅកន្លែងស្កេន

៨. យក​ដប​ទឹកទទេរ​ដាក់ក្នុងវ៉ាលីផ្សេង (មិនមែនវ៉ាលីខោអាវ) ដែល​នៅជាប់​ខ្លួនអ្នក​ពេលឡើង​យន្តហោះ​

៩. ដាក់ Power Bank, កុំព្យូទ័រ និង កាម៉េរ៉ា ដាក់ក្នុងវ៉ាលីផ្សេងដែលនៅជាប់ខ្លួនអ្នក

១០. យកប៊ិច សម្រាប់បំពេញពាក្យអន្តោប្រវេសន៍នៅលើយន្តហោះ ។

យ៉ាងណាមិញ​ ប្រសិន​បើ​មាន​ចំណុច​ខ្វះ​ខាតទាក់​ទង​ការធ្វើ​ដំណើរ​តាម​យន្ត​ហោះ​​​ ​ប្រិយមិត្ត​អាច​ចែក​រំលែក​បន្ថែម​នៅ​ក្រោម​នេះ។

ប្រភព៖ Cambodia Airports

ចុចអានបន្ត៖

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទពេញនិយម