• 2018-08-08 03:30:45
  • សេដ្ឋកិច្ច

វីដេអូ​ខ្លី បង្ហាញ​ពី​របរ​ធ្វើ​នំ​ដង្កូវ​ឆ្ងាញ់​ជាង​គេ​នៅ​ខេត្តកំពត

  • 2018-08-08 03:30:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខ្លី​ប្រមាណ​ជាង​២នាទី បង្ហាញ​ពី​របៀប​ធ្វើ​នំ​ដង្កូវ​ខ្មែរ​ ដែល​ពលរដ្ឋ​ភាគច្រើន​មិនធ្លាប់​ឃើញ។ វីដេអូ​នេះ ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក​វគ្គ២ បាន​ចុះ​ទៅ​ថត​នៅ​កន្លែង​របស់​ លោក អេង ជាវ​ឈាន់ អាយុ​៣៨​ឆ្នាំ ជា​ម្ចាស់​សិប្ប​កម្ម​ផលិត​នំ​ដង្កូវ នៅ​ឃុំ​កំពង់​គ្រែង ស្រុក​ទឹក​ឈូ ខេត្ត​កំពត។

លោក អេង ជាវឈាន់ ម្ចាស់​សិប្បកម្ម​ផលិត​នំ​ដង្កូវ​ នៅ​​ស្រុកទឹកឈូ​ ខេត្តកំពត

មនុស្ស​មួយ​ចំនួន​គិត​ថា​នំដង្កូវ​ជា​នំ​បែប​បុរាណ ឬ​មួយ​ទៀត​គេ​អាច​និយាយ​បាន​ថា​ជា​នំ​បែប​ជនបទ។ លោក អេង ជាវឈាន់ បាន​ប្រកបរបរ​ផលិត​នំ​នេះ​អស់​រយៈ​ពេល​ជាង ១០ឆ្នាំ ដែល​មាន​បំណង​ចង់​ផ្លាស់ប្ដូរ​ទស្សន និង​ពង្រឹង​អាជីវកម្ម​របស់​លោក​ឱ្យ​មាន​លក្ខណៈ​ស្តង់ដារ។

ទស្សនា​វីដេអូ​ខ្លី​ខាងក្រោម​នេះ៖

គួរ​រំលឹក​ថា កាល​ពី​​១០ឆ្នាំ​មុន ផលិត​កម្ម​នំ​ដង្កូវ​របស់​លោក​អេង ជាវឈាន់ ធ្វើ​ជា​លក្ខណៈ​គ្រួសារ។ នៅ​ឆ្នាំ​២០០៨ ពេល​ដែល​តម្រូវ​ការ ទី​ផ្សារ​កើន​ឡើង លោក អេង ជាវ​ឈាន់ បាន​ពង្រីក​ផលិត​កម្ម​របស់​ខ្លួន ។ សព្វ​ថ្ងៃ លោក អេង ជាវ​ឈាន់ មាន​កម្មករ​ក្នុង​បន្ទុក​ចំនួន​ជាង​ ២០នាក់ និង​ឡ​ដុត​នំ​ចំនួន​៥។

ព័ត៌មាន​លម្អិត​ចុចអាន៖ មកស្គាល់សិប្បកម្ម​នំដង្កូវល្បីល្បាញ​មួយកន្លែង នៅខេត្តកំពត

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

មតិយោបល់