• 2018-08-09 02:24:21
  • ព័ត៌មាន

បុណ្យចម្លែកនៅឥណ្ឌា យកផ្លែដូងបោកលើក្បាលព្រោះហេតុផលមួយ (មានវីដេអូ)

  • 2018-08-09 02:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​បង្ហាញ​ពី​សកម្មភាព​អ្នក​កាន់​សាសនា​ជា​ច្រើន​នាក់ អង្គុយ​តម្រៀប​គ្នា​ដើម្បី​ឲ្យ​អាចារ្យ​បោក​ផ្លែ​ដូង​នៅ​លើ​ក្បាល​គួរ​ឲ្យ​ញញើត។

វីដេអូ​នេះ ត្រូវ​ថត​បាន​កាល​ពី​ថ្ងៃ​ទី ៤ ខែ​សីហា ក្នុង​ទីក្រុង Mettu Mahadanapuram រដ្ឋ Tamil Nadu ប្រទេស​ឥណ្ឌា ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ Aadi Perukku ដែល​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ ក្នុង​ពិធី​បុណ្យ​នេះ គេ​ឃើញ​អ្នក​កាន់​សាសនា​ជាង ១ ០០០ នាក់ ស្ម័គ្រ​ចិត្ត​ឲ្យ​អាចារ្យ​បោក​ដូង​នៅ​លើ​ក្បាល​ដោយ​ពួកគេ​ជឿ​ថា​នេះ​ជា​ការ​អរគុណ​ដល់​ធាតុ​ទឹក​ដែល​បាន​ផ្ដល់​ឲ្យ​​ជីវិត​របស់​ពួកគេ។

ទោះ​យ៉ាង​ណា​ក៏​ដោយ ពិធី​នេះ​ទទួល​បាន​ការ​រិះ​គន់​យ៉ាង​ច្រើន​ពី​អាជ្ញាធរ ក៏​ដូច​ជា​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ដោយ​សារ​ការ​បោក​ដូង​លើ​ក្បាល​បង្ក​ឲ្យ​មាន​របួស​ហូរ​ឈាម​​ជា​ច្រើន​នាក់​ផង​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Boldsky ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់