• 2018-08-09 03:15:56
  • ចរាចរណ៍

ប្រយ័ត្នប៉ូលិសផាកមិនដឹងខ្លួន! អ្នកជិះឡាន ម៉ូតូ ធ្វើរឿងសាមញ្ញ ១០យ៉ាងនេះទាំងភ្លេចខ្លួន

  • 2018-08-09 03:15:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានអនុវត្តយ៉ាងតឹងរឹងចាប់ពី​ដើម​ឆ្នាំ​ ២០១៦។ ថ្ងៃនេះ Sabay សូមចែក​រំលែក​បទល្មើស​ចរាចរណ៍​មួយចំ​នួន​ ដែលប្រិយមិត្តអាចប្រព្រឹត្តដោយមិនដឹងខ្លួន។

យោង​តាម​អនុក្រឹត្យ​ស្ដីពី ការពិន័យ​អន្ដរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក ត្រង់​មាត្រា​៧ ចែងថា ការ​ពិន័យ​ទៅ​លើ​ទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ២០ ០០០រៀល យានយន្តធុនស្រាល ៤០ ០០០រៀល និងយានយន្តធុនធ្ងន់ ៧៥ ០០០រៀល ចំពោះអំពើ​ល្មើស​ដូចខាងក្រោម៖

១ - អ្នកបើកបរទោចក្រយានយន្តអូសចន្ទល់លើផ្លូវថ្នល់ ឬព្រលែងដៃចង្កូត ឬលើកជើងដាក់លើដៃចង្កូត

២ - អ្នកបើកបរយានយន្តបង្ហោះ រេចុះឡើងរេឡើង ឆាប ឬកៀរ

៣ - អ្នកបើកបរយានយន្តរៀបចំដាក់តាំងភ្លើង និងភ្លើងសញ្ញានៃយានជំនិះ មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស

៤ - អ្នកបើកបរយានយន្តដែលម៉ាស៊ីនបញ្ចេញសំឡេងខ្លាំង ឬផ្សែងច្រើនខុសពីបទដ្ឋានបច្ចេកទេស

៥ - អ្នកបើកបរយានយន្តដែលគ្មានឬមិនដំណើរការនូវផ្លិតទឹកជូតកញ្ចក់មុខ ឬកញ្ចក់មុខ ឬកញ្ចក់ក្រោយមានប្រេះស្រាំដែលលំបាកមើលផ្លូវ ឬគ្មានកញ្ចក់មើលក្រោយ

៦ - អ្នកបើកបរយានយន្តហួសល្បឿនកំណត់ចាប់ពី ២០-២៩គីឡូមែត្រក្នុងមួយម៉ោង

៧ - អ្នកបើកបររថយន្តធ្វើអាជីវកម្មដឹកអ្នកដំណើរឬដឹកទំនិញ មិនមានសញ្ញាសំគាល់ ឬប្រើសញ្ញាសម្គាល់មិនត្រឹមត្រូវ

៨ - អ្នកបើកបររថយន្តដឹកទំនិញមានគ្រោះថ្នាក់មិនមានសញ្ញាសម្គាល់ ឬប្រើសញ្ញាសម្គាល់មិនត្រឹមត្រូវ

៩ - អ្នក​បើកបរ​យានយន្ត​ល្មើស​នឹងបែបបទ​ នៃ​ការ​សណ្ដោង​យាន​ដូច​មាន​ចែង​ក្នុង​មាត្រា ១៤ នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក។

១០ - អ្នកបើកបរយានយន្តដែលមិនបានប្រើសញ្ញាអាសន្ន ឬមិនបានដាក់សញ្ញាត្រីកោណជាដំណឹងក្នុងករណីដែលយានយន្តខូចមិនអាចរំកិលចេញពីទ្រូងផ្លូវបាន។អ្នកបើកបរយានយន្តដែលមិនបានប្រើសញ្ញាអាសន្ន និងមិនបានដាក់សញ្ញាត្រីកោណជាដំណឹងសម្រាប់ការពារគ្រោះថ្នាក់ ក្នុងករណីដែលយានយន្តខូចមិនអាចរំកិលចេញពីទ្រូងផ្លូវបាននៅកន្លែងផ្លូវកោង ឬផ្លូវបត់ ឬផ្លូវចោត៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់