• 2018-08-09 07:37:19
  • សុខភាព

ការសិក្សាថ្មីប្រាប់ពីវ័យស្ត្រីមានចំណង់ខ្លាំងបំផុត ស្ទើរខុសស្រឡះពីអ្វីដែលអ្នកធ្លាប់គិត

  • 2018-08-09 07:37:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាប់សិបឆ្នាំហើយដែលគ្រប់គ្នាតែងយល់ថាវ័យដែលស្ត្រី និងបុរសមានចំណង់ផ្លូវភេទខ្ពស់បំផុត គឺនៅពេលដែលគេចាប់ពេញវ័យ ព្រោះភាពក្មេងខ្ចីក្នុងវ័យនេះ ធ្វើឲ្យពួកគេចង់សាកចង់ដឹង ម្យ៉ាងមិនសូវរវល់នឹងកាតព្វកិច្ច ឬមានការទទួលខុសត្រូវធំៗក្នុងជីវិត។ តាមពិតការយល់ឃើញទាំងនេះគឺមិនត្រឹមត្រូវឡើយ។

រូបតំណាង

យោងតាមវិបសាយ dailymail បានចុះផ្សាយ ពីការសិក្សាលើប្រធានបទនេះ របស់លោកស្រីវេជ្ជបណ្ឌិត Nikki Goldstein អ្នកជំនាញផ្នែកផ្លូវភេទ នៅស៊ីដនី អូស្ត្រាលី ( Sydney sexologist) បានឲ្យដឹងថា ជាលក្ខខណ្ឌធម្មជាតិគ្រប់ភេទ មិនថាបុរស ឬស្ត្រីឡើយតែងមាន កន្លែងពិសេសម្យ៉ាង (sweet spot) ដែលប៉ះទៅ ធ្វើឲ្យរុញច្រានអារម្មណ៍ផ្លូវភេទឡើង ដែលវាក៏អាស្រ័យលើភាពផ្អែមល្ហែម ល្អូកល្អិនក្នុងទំនាក់ទំនង ជីវិតគ្រួសារ និងការងារផងដែរ។ លោកស្រី​​បាន​សន្និដ្ឋានថា ភាគច្រើនស្ត្រី និងបុរសចាប់មានចំណង់ភេទឡើងខ្ពស់បំផុតក្នុងវ័យ ២០ក្រាស់ ឬពាក់កណ្ដាល ៣០។

ការសិក្សាជាច្រើនក៏បានបង្ហាញដែរថា បុរសទូទៅចាប់ផ្ដើមឡើងចំណង់ផ្លូវភេទខ្លាំងចាប់ពីអាយុ ១៩ឆ្នាំ ឯស្ត្រីរៀងយឺតបន្តិច ហើយចាប់ផ្ដើមឡើងចំណង់ខ្លាំងបំផុតនៅវ័យ ៣១ ក្រោមហេតុផលថា ក្មេងវ័យពេក ខ្វះបទពិសោធន៍ដូច្នេះការរួមភេទមិនសូវល្អឡើយ។ លោកស្រីបញ្ជាក់។

«ពេលដែលអ្នកនៅក្មេង ចន្លោះវ័យ ១៨ ទៅ ២០ក្រាស់ នេះអ្នកត្រូវផ្ដោតការយកចិត្តទុកដាក់លើការងារ ពង្រឹងអាជីព រៀបចំជីវិត ស្វែងយល់ពីសមត្ថភាព និងស្វែងរកខ្លួនឯងជាដើម។ ហើយពេលដែលអ្នករៀងចាស់ទុំបន្តិច រាងកាយអ្នកចាប់ផ្ដើមធ្វើការប្រឆាំងនឹងអារម្មណ៍ខ្លួនឯង ហើយអារម្មណ៍ឯកោ ឬអផ្សុកអាចលេចចេញមក»។ លោកស្រីវេជ្ជបណ្ឌិតបន្ថែម។

រូបតំណាង

មួយទៀតនោះ នៅវ័យពាក់កណ្ដាល ២០ ទៅ ៣០ នេះ អ្នកចាប់ផ្ដើមស្គាល់ពីខ្លួនឯងច្បាស់ ស្គាល់ពីសង្គម ស្នេហា ការងារ ទំនាក់ទំនង មានបទពិសោធន៍ជីវិតល្មមគ្រប់គ្រាន់ ធ្វើឲ្យអ្នកកាន់តែក្លាយហាន និងមានភាពចាស់ទុំ ហើយដែលជាធម្មជាតិមនុស្ស អ្នកកាន់តែហ៊ាន និងបើកទូលាយចំពោះការរួមភេទជាមួយដៃគូ។

«វ័យខ្ទង់៣០នេះ ស្ត្រីភាគច្រើនកាន់តែយល់ពីច្បាស់ពីអ្វីដែលគេចូលចិត្ត ចង់បាន ស្គាល់ច្បាស់ពីអ្វីជាអារម្មណ៍ស្រលាញ់ និងចំណង់ សំខាន់គេមានបទពិសោធន៍ធ្លាប់ឆ្លងកាត់មកច្រើន ធ្វើគេចេះរួមភេទ កាន់តែល្អ»។ លោកស្រីបកស្រាយបន្ថែម។

សម្រាប់ស្ត្រីខ្មែរក្នុងវ័យនេះ ភាគច្រើនបានចាប់ផ្ដើមជីវិតគ្រួសាររួចហើយ ឬជាប្រភេទរៀបការថ្មោងថ្មី ដែលនិយមការរួមភេទលាត (មិនប្រើស្រោម) ប្រើក្បាច់ប្លែកៗ ដើម្បីឲ្យអារម្មណ៍កាន់តែរាលរោល អមនឹងការប្រើវិធីការពារមានកូនធម្មជាតិ។ តែដើម្បីធានាមិនឲ្យមានកូនបានស្ទើរ ១០០% នោះ ស្ត្រីគួរប្រើថ្នាំគ្រាប់ពន្យារកំណើត ដែលតម្រូវឲ្យលេបរាល់ថ្ងៃ ទៀងម៉ោង តែធានាបានផ្លូវចិត្តស្ងប់ ព្រោះមិនបាច់ត្រូវខ្វល់ខ្លាចភ្លាត់មានកូន និងមិនរំខានត្រូវរត់រកស្រោមរាល់ពេលប្រតិបត្តិការជាដើម។

អ្នកអាចស្វែងយល់បន្ថែមពាក់ព័ន្ធនឹងការពន្យារកំណើត បញ្ហារដូវ និងសុខភាពបន្តពូជស្ត្រី និង បុរស តាមរយៈផេក Women Health Cambodia

អត្ថបទ៖ លីដា

មតិយោបល់