- 2018-08-10 07:22:54
- ព័ត៌មាន
ស្រីៗប្រុងប្រយ័ត្ន! ប៊ិចបង្កប់កាមេរ៉ា លាក់ក្នុងបន្ទប់ផ្លាស់ខោអាវ បើមិនដឹងអាចស៊យធំ
- 2018-08-10 07:22:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗប្រុងប្រយ័ត្ន! ប៊ិចបង្កប់កាមេរ៉ា លាក់ក្នុងបន្ទប់ផ្លាស់ខោអាវ បើមិនដឹងអាចស៊យធំ
ចន្លោះមិនឃើញ
ប្រិយមិត្តនារីៗទាំងអស់ គួរតែមានការប្រុងប្រយ័ត្ន នៅពេលដែលអ្នកចូលទៅផ្លាស់ប្ដូរសំលៀកបំពាក់ នៅក្នុងបន្ទប់តាមហាងនានា ជៀសវាងជួបនឹងប៊ិចបង្កប់កាមេរ៉ារបស់ជនខិលខូច។
ជាក់ស្ដែង ករណីនេះបានកើតឡើងចំពោះនារីជនជាតិសិង្ហបុរីម្នាក់ មានឈ្មោះថា Doreen ហើយនាងបានសរសេររៀបរាប់ ដោយភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា៖
«មិនធ្លាប់គិតសោះថា ការរំលោភបំពានផ្លូវភេទ ដែលខ្ញុំតែងតែមើលឃើញនៅលើបណ្ដាញសង្គម នឹងកើតឡើងចំពោះខ្ញុំ។ គ្រាន់តែចង់ដាស់តឿនអ្នកទាំងអស់គ្នាថា វាអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា នៅគ្រប់ពេល និងគ្រប់ទីកន្លែងទាំងអស់ ហើយវាបានកើតឡើងចំពោះខ្ញុំនៅក្នុងប្រទេសសិង្ហបុរី»។
នាង Doreen បានប្រាប់ឲ្យដឹងថា «ខណៈពេលខ្ញុំកំពុងផ្លាស់ប្ដូរសំលៀកបំពាក់ នៅក្នុងហាងលក់សំលៀកបំពាក់កីឡាដ៏ល្បីមួយ ភ្លាមនោះខ្ញុំបានប្រទះឃើញប៊ិចមួយដើម ដាក់នៅលើគែមទ្វារ។ ដោយសារតែឆ្ងល់ថា ហេតុអ្វីបានជាមានប៊ិចនៅទីនេះ ខ្ញុំក៏បានឡើងយកវាចុះមក»។
នារីវ័យក្មេងខាងលើបានបន្តថា «ខ្ញុំពិតជាតក់ស្លុតខ្លាំងណាស់ នៅពេលដឹងថា ប៊ិចនោះមានកាមេរ៉ា។ វាមិនមែនជាប៊ិចធម្មតាឡើយ វាគឺជាកាមេរ៉ាបង្កប់។ អ្វីដែលកាន់តែអាក្រក់ទៅទៀតនោះគឺ វាមានសភាពក្ដៅឧណ្ណៗ ដែលមានន័យថា វាកំពុងដំណើរការ។ ខ្ញុំខឹងខ្លាំងណាស់ ដូច្នេះក៏ស្លៀកពាក់វិញ រួចថតរូបវាទុក និងចាកចេញពីហាង ដើម្បីទៅរាយការណ៍ដល់ប៉ូលិស»។
Doreen បានបន្ថែមឲ្យដឹងទៀតថា «ពេលខ្ញុំកំពុងចាកចេញ ស្រាប់តែបុគ្គលិកតែម្នាក់គត់ក្នុងហាង រត់សំដៅមកខ្ញុំ រួចអង្វរកុំឲ្យខ្ញុំរាយការណ៍ប្រាប់ប៉ូលិស និងនិយាយថាគេសោកស្ដាយយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ គេព្យាយាមអង្វរ.កខ្ញុំ និងប្រាប់ថាគេនឹងបាត់បង់ការងារ ប្រសិនបើខ្ញុំរាយការណ៍ប្រាប់ប៉ូលិស។ ខ្ញុំបានបដិសេធ ហើយគេក៏ខឹងខ្ញុំ និងចង់ចាប់យកប៊ិចពីហោប៉ៅខ្ញុំ។ យើងបានប្រទាញប្រទង់គ្នា ហើយគេបានរុញខ្ញុំដួល រួចយកប៊ិច រត់ចេញបាត់ទៅ»។
ទោះបីជាយ៉ាងណា Doreen បានទៅរាយការណ៍ឲ្យប៉ូលិសដឹងពីរឿងហេតុខាងលើ រហូតឈានដល់ការឃាត់ខ្លួនជនខិលខូចនោះ៕