• 2018-08-14 02:26:30
  • ការអប់រំ

ដំណឹងល្អ! រដ្ឋប្រកាសផ្ដល់កន្លែងស្នាក់នៅមិនគិតថ្លៃ ដល់អ្នកមករៀននៅភ្នំពេញ

  • 2018-08-14 02:26:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់​រំ​ប្រកាស​ជ្រើសរើស​និស្សិត​នារី​ចំនួន ១១០នាក់ ​មក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ដោយ​មិន​គិត​ថ្លៃ​​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩ ​ដែល​នឹង​ទទួល​តែ​​និស្សិត​នារី​បញ្ចប់ការសិក្សានៅបណ្ដាខេត្ត នឹងឡើងមកសិក្សា​បន្តនៅ​តាម​គ្រឹះស្ថាន​ឧត្ដម​សិក្សា​សាធារណៈ​នានា​​ក្នុង​រាជធានី​ភ្នំ​ពេញ​ប៉ុណ្ណោះ។

​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី ​មាន​ទីតាំង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​សិស្ស​និស្សិត​នារី​ត្រូវ​មាន​លក្ខខណ្ឌ​ដូចជា៖

  • ជា​និស្សិត​អាហារូបករណ៍​ ឬ​បង់​ថ្លៃ​ សិក្សា​​​ឆ្នាំ​ទី​១ នៅតាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​រដ្ឋ
  • ជានិស្សិតនារីក្រីក្រ​ និង​និស្សិត​នារីពិការ មកពី​បណ្ដាខេត្តនានា​ (ភ្ជាប់​លិខិតបញ្ជាក់​ពី​មេភូមិ និងមេឃុំ)
  • បេក្ខជន​ត្រូវ​នៅលីវ​ មាន​វិន័យ​ និង​សីលធម៌​ល្អ​​​

​សិស្ស​និស្សិត​នារី​ មាន​ចំណាប់​អារម្មណ៍​ អាច​ស្វែងរកពាក្យ ចុចនៅទីនេះ

-កាលបរិច្ឆេទ​​ទទួលពាក្យ៖ ចាប់​ពី​ថ្ងៃ​ផ្សាយដំណឹង​រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨

-ទីកន្លែង​យក និង​ទទួល​ពាក្យ​៖ គ្រឹះស្ថាន​ឧត្តម​សិក្សា​ដែល​បេក្ខនារី​កំពុង​​សិក្សា​

-កាលបរិច្ឆេទ​ប្រកាស​លទ្ធផល៖ ថ្ងៃ​ទី​១០ ខែ​ធ្នូ​ ឆ្នាំ​២០១៨

-លេខទូរសព្ទ​ទំនាក់ទំនង៖ ០១២ ៦៧៥៥៩០ / ០១១ ៧៤៥ ២៧៧ ៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់