• 2018-08-17 02:12:29
  • ព័ត៌មាន

ដឹងហេតុផលចំណេញលើគោក ១០យ៉ាងនេះ សិស្សចប់បាក់ឌុបប្រាកដដូរចិត្ត ចាប់ជំនាញម្ហូបនៅសាលាល្បីនេះមិនខាន

  • 2018-08-17 02:12:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា ជា​វិទ្យាស្ថាន​ស្តង់ដា​អន្តរជាតិ​ដែល​ប​ណ្តុះ​បណ្តាល​លើ​ជំ​នា​ញ​ចុងភៅ​អាជីព សាលា​បាន​បើក​ដំណើរការ និង​មាន​សិស្ស​ចូល​រៀន កាលពីដើមឆ្នាំ​២០១៧​។ ការសហការ​គ្នា​រវាង​គ្រឹះស្ថាន​រដ្ឋ​ និង​ឯក​ជន បាន​ធ្វើឲ្យ​វិស័យ​នេះ​មាន​ការ​រីក​ចម្រើន​យ៉ាង​លើ​សលប់​។​

សិស្ស​របស់ (ACAC) ត្រូវបាន​ហ្វឹកហាត់​ចូល​អនុវត្តន៍​ធ្វើ​ម្ហូប​ជាក់ស្តែង និង មាន​រៀន​ទ្រឹស្តី​បន្ថែម​ដើម្បី​ពង្រឹង​សមត្ថភាព ទាំងអស់​នេះ​ជា​បេសកកម្ម​របស់ ACAC ក្នុង​ការ​ផ្តល់​ចំណេះដឹង និង​បទពិសោធន៍​ជូន​ដល់​ចុងភៅ​ជំនាន់​ក្រោយ អោយ​ទទួលបាន​ជោគ​ជ័យ​ក្នុង​អាជីព​នេះ​។​

នេះ​ជា​សម្តី​របស់លោក មា​ឃឺ​ស កាល​ប័រ​រឺ ព្រឹទ្ធបុរស​នៃ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​ ACAC ជា​​គ្រឹះស្ថាន​បណ្តុះ​បណ្តាល​តែ​មួយ​គត់ ​ដែល​អាច​ឲ្យ​សិស្ស​ទទួល​បាន​ការសិក្សា​តាម​តាម​ស្តង់ដា​ស្វី​ស​ និង​អាច​ឲ្យ​សិស្ស​មានឱកាស​ខ្ពស់​ក្នុងការ​រក​កា​ងារ​ធ្វើ​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

រៀន​នៅ ACAC ខ្ញុំ​មាន​ឱកាស​ចេញទៅ​ទស្សនកិច្ច​សិក្សា​នៅ​ស្វី​សនា​ខែកញ្ញា​ខាងមុខ​នេះ ហើយ​ខ្ញុំ​នឹង​ក្លាយជា​សមាជិក ក៏ដូចជា​ទទួល​បទពិសោធ​ន៍​យ៉ាងច្រើន​ពី ​ហ្កា​ឡា ដី​ន​ន័រ នៅម​ហា​វិទ្យា​ល័​យ​គ្រប់គ្រង់​ស​ណ្ធា​គារ និង បដិសណ្ឋារកិច្ច​លូ​សឺ​ន (SHL) ដែល​ជា​ដៃគូរ​បច្ចេកទេស មិន​តែ​ប៉ុណ្ណោះ​ថែមទាំង​បាន​ជួប​ជាមួយ​ចុងភៅ​តារា​លោក អាន​ដ្រូ ចែ​ហ្គ័​រ (Andre Jaeger) ទៀតផង​។​

នេះ​ជា​សម្តី​របស់​កញ្ញា ម៉ៅ ដា​វីន សិស្ស​អាហា​រូបករណ៍​ជំនាន់​ទីមួយ នៃ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​ កត្តា​ចម្បង​ដែល​ធ្វើឲ្យ​ACAC ក្លាយជា​សាលា​ដែល​ឈានមុខ​គេ​និង មាន​តែ​មួយ​គត់​នៅ​ប្រទេស​កម្ពុជា​ដោយសារ​យើង​ជា​សាលា​អន្តរជាតិ​ដែល​ផ្តល់ជូន​សញ្ញាបត្រ​ជាន់ខ្ពស់ ដែល​មាន​ការ​ទទួលស្គាល់​ពី​ប្រទេស​ស្វីស (SHL) និង​អាស៊ាន​។​

សារៈ​សំខាន់​១០​យ៉ាង​របស់​សិស្ស​នៅ ACAC ទទួលបាន៖ ​ ១. សញ្ញាបត្រ​ជាន់ខ្ពស់ ដែល​មាន​ការ​ទទួលស្គាល់​ពី​ប្រទេស​ស្វីស (SHL) និង​អាស៊ាន​។​ ២. តម្លៃ​ពិត​ប្រក​ដ​រហូតដល់​ទៅ​ជាង​៩០០០​ដុល្លារ តែ​ដោយសារ​មាន​ជំនួយ​ពី​អង្គការ ស៊ី​ដា និង​អ៊ី​អាយ​អេស (SIDA &EIF) ទើប​សាលា​យក​ថ្លៃ​សិក្សា​តែ​៣៩៧៥ ដុល្លារ​ទេ​ក្នុង​រយៈពេល​២​ឆ្នាំ​។​ ៣. ពេល​រៀន​ចប់​អាច​បាន​ប្រាក់ខែ​ជាម​ធ្យ​ម​២៥០០ ដុល្លារ​ក្នុង​មួយខែ​ ៤. មាន​ឱកាស​ការ​ងារ​ជាច្រើន​ទូទាំង​ពិ​ភព​លោក​ ៥. ក្រៅពី​អាជីព​ជា​ចុងភៅ ក៏​អាច​ធ្វើកា​ងារ​ជាច្រើន​ដូចជា Food Blogger, nutritionist, សហគ្រិន​, food artist ជាដើម​ ៦. មាន​ឱកាស​ចុះ​កម្មសិក្សា​ដូចជា សណ្ឋាគារ ហា​យ័ត​សៀមរាប និង​បាងកក​ប្រទេស​ថៃ (Hyatt) រ៉ា​ហ្វ័​ល (Raffles) រ៉ូ​សវូត (Rosewood) សូ​ហ្វីតែ​ល (Sofitel) ជូ​មមែ​រ៉េ​ហ៍ នៅ​ឌូ​បៃ (Jumeirah) រីត ខាល​ធូន នៅ​ជប៉ុន (Ritz-Carlton) និង​បណ្តា​ស​ណ្ឋាគារ​លំដាប់​ផ្កាយ​៥ ល្បីៗ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ជាច្រើន​ទៀត​ ៧. មាន​គ្រូ​ល្បីៗ ដែល​មាន​បទពិសោធន៍​ច្រើន​ច្រើន​ឆ្នាំ ទាំង​ខ្មែរ​និង​បរទេស​ ៨. មាន​ទាំង​សិស្ស​ខ្មែរ​និង បរទេស​រៀន​ជាមួយគ្នា​ ៩. បាន​ជួប និង​បាន​ស្គាល់ មាន​ឱកាស​បង្កើត​ទំនាក់ទំនង​ជាមួយ​បុគ្គ​ល​ល្បីៗ​លើ​វិស័យប​ដិ​ស​ណ្ធា​រ​កិច្ច​ជាច្រើន​ ១០. ផ្តល់ជូន អត្ថប្រយោជន៍​បន្ថែម​ឥតគិតថ្លៃ​ដូចជា អាហារ​ថ្ងែត្រង់ ឯកសណ្ធាន​ចុងភៅ​៣​កំផ្លេ​រ ស្បែកជើង​សុវត្ថិភាព កាំបិត​ស្វីស​មួយឈុត សេវាកម្ម​បោក​អ៊ុត ឩ​ប​ករណ៍ប្រើប្រាស់ បរិក្ខារ​ផ្សេងៗ និង​គ្រឿង​ផ្សំ​ជាដើម​

ការ​ផ្លាស់ប្តូរ​បទពិសោធន៍រ​វាង សិស្ស SHL និង​សិស្ស ACAC:

សិស្ស​២​រូប គឺ Eva Lorenz និង Christopher Spirig មកពី​សាលា​ស្វីស SHL កំពុង​ចុះ​កម្មសិក្សា​នៅ​ACAC ខ្ញុំ​ពិតជា​រំភើ​ប​ណាស់​ដែល​មានឱកាស​ចុះ​កម្មសិក្សា​នៅ​ACAC ហើយ​ជា​ចំនែក​មួយ​យ៉ាង​សំ​ខាន់​សំ​រាប់​ភាពជា​ដៃគូរ​រវាង ACAC និង SHL​។ ខ្ញុំ​ទទួលបាន​ការផ្លាស់​ប្តូរ​បទពិសោធន៍​ជាច្រើន​រវាង​សិស្ស​ខ្មែរ និង​សិស្ស​ស្វីស​។​

នេះ​ជា​សម្តី​របស់​កញ្ញា Eva Lorenz សិស្ស​របស់​សាលា​ស្វីស SHL​

វត្ថុ​បំណង​របស់ ACA គឺ​យើង​ព្យាយាម​ចែក​រំលែក​បន្ត​នូ​វ​ការ​អប់​រំ​ប្រកបដោយ​គុណភាព ដោយ​កែ​លំអរ​កម្មវិធី​សិក្សា​ឱ្យ​កាន់តែ​ល្អ​ជាង​មុន​។ យើង​ក៏មាន​ផ្តល់ជូន​អាហារូបករណ៍​១០០​ភាគ​រយ សម្រាប់​សិស្ស​ក្រីក្រ​ផងដែរ​។​

ជំនាន់​ទី​៤ នឹង​ចាប់ផ្តើម​ចូល​រៀន​នៅ​ថ្ងៃទី​១៥ ខែតុលា ខាងមុខ​នេះ​ ទំនាក់ទំនង​សួរ​ព៌​ត​មាន និង​ចុះឈ្មោះ​ចូលរៀ​ន​ កញ្ញា សុខ វ​ឡា (Sok Vola) ០១១ ៧៦៧ ១៣៦/ ០៩៩ ៥៥៥៥ ២៩ Email: vola.sok@acac.edu.kh

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់