• 2018-08-17 08:50:00
  • ព័ត៌មាន

ឱកាសការងាររដ្ឋ មកដល់ហើយ លក្ខខណ្ឌពិសេសទៀត! ២០កន្លែង នៅក្រសួងដែនដី

  • 2018-08-17 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​រៀបចំ ដែនដី នគរូបនីយ​កម្ម និង​សំណង់ បាន​ជូនដំណឹង​ស្ដី​ពី​ការ ជ្រើស​រើស​បុគ្គលិក សម្រាប់​សិស្ស​និស្សិត និង​មន្ត្រី​រាជការ​ទូទៅ ដែល​រស់នៅ​ខេត្ត ​ក្រុង គោលដៅ​ចំនួន ៧។

ការ​ប្រលង​នេះ ក្រសួង​បាន​ផ្ដល់​អាទិភាព​ចំពោះ​ មន្ត្រី​រាជការ​ទូទៅ និង​និស្សិត​ជា​ជនពិការ និង​ជនជាតិ​ដើម​ភាគតិច ដែល​អាច​បំពេញ​ការងារ​បាន។

សម្រាប់​បេក្ខជន ដែល​មាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ឡើង​ទៅ ដើម្បី​ចូល​បម្រើ​ការងារ ក្រប​ខណ្ឌ "ក" អាចចូលរួមដាក់ពាក្យ។

ក្រសួងជ្រើសរើស សរុប ២០កន្លែង។ សម្រាប់​រាជធានី​ភ្នំពេញ ១២កន្លែង ទៅ​តាម​ជំនាញ​ខុស​គ្នា ដើម្បី​ចូល​បម្រើ​ការ​ នៅ​ទី​ស្ដី​ការ​ក្រសួង ​រៀបចំ ដែនដី នគរូបនីយ​កម្ម និង​សំណង់។

ចំណែក​នៅ​តាម​បណ្ដា​ខេត្ត ក្រសួង​ក៏​ប្រកាស​រើស​បេក្ខជន​ ដើម្បី​ចូល​បម្រើ​ការ​នៅ​តាម​មន្ទីរ​រៀបចំ ដែនដី នគរូបនីយ​កម្ម និង​សំណង់ ចំនួន ៨កន្លែង។ នៅ​តាម​ខេត្ត​ចំនួន ៦នេះ

១. ខេត្ត​ព្រៃវែង​ ចំនួន ១កន្លែង

២. ខេត្ត​ព្រះសីហនុ ចំនួន ២កន្លែង

៣. ខេត្ត​កំពង់ឆ្នាំង ចំនួន ២កន្លែង

៤. ខេត្ត​បន្ទាយមានជ័យ ១កន្លែង

៥. ខេត្ត​កំពត ចំនួន ១កន្លែង

៦. ខេត្ត​ត្បូងឃ្មុំ ចំនួន ១កន្លែង

កាលបរិច្ឆេទថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៨។

លក្ខខណ្ឌ​ជ្រើស​រើស

  • មាន​សញ្ជាតិ​ខ្មែរ

  • លក្ខខណ្ឌអាយុមានចែកជា២ផ្នែក

១.​ មិន​លើស ៣៥ឆ្នាំ គិត​ត្រឹម​ថ្ងៃ​ប្រលង ករណី​មាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ

២.​ មិន​លើស ៤០ឆ្នាំ គិត​ត្រឹម​ថ្ងៃ​ប្រលង ករណី​មាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ

  • ត្រូវ​បាន​លើក​លែង​លក្ខខណ្ឌ​អាយុ ចំពោះ​បេក្ខជន ជា​មន្ត្រី​រាជការ​ទូទៅ​ និង​បេក្ខជន​ជា​និស្សិត​មាន​សញ្ញាបត្រ​បណ្ឌិត​ឡើង​ទៅ

  • ត្រូវ​មាន​លិខិត​អនុញ្ញាត​ពី​ប្រធាន​ស្ថាប័ន ចំពោះ​បេក្ខជន​ជា​មន្ត្រី​រាជការ​ទូទៅ

  • លើក​ទឹក​ចិត្ត​ដល់​បេក្ខជន​ជា​និស្សិត និង​មន្ត្រី​រាជការ​ទូទៅ​ដែល​រស់​នៅ​តាម​គោលដៅ

  • ផ្ដល់​អាទិភាព​ចំពោះ​មន្ត្រី​រាជការ​ទូទៅ និង​និស្សិត​ជា​ជនពិការ និង​ជនជាតិ​ដើម​ភាគតិច ដែល​អាច​បំពេញ​ការងារ​បាន

  • ត្រូវ​បម្រើ​ការងារ​នៅ​តាម​គោល​ដៅ យ៉ាង​តិច ៥ឆ្នាំ ក្រោយ​ប្រលង​ជាប់។

សូម​អាន​ព័ត៌មាន​លម្អិត​ក្នុង​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ខាងក្រោម។

បេក្ខជន​អាច​ទាញ​យក​ពាក្យសុំប្រលងប្រជែង ចុចនៅទីនេះ

ប្រភព Link ទីភ្នាក់ងារជាតិមុខរបរ និងការងារ

អត្ថបទ៖ ពៅ រក្សា

មតិយោបល់