• 2018-08-20 13:29:31
  • ព័ត៌មាន

មក​ស្គាល់​អគារ​ខ្ពស់​បំផុត​ប្រចាំ​ទ្វីប​ទាំង​អស់​លើ​លោក

  • 2018-08-20 13:29:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អត្ថបទ​សូម​ណែនាំ​ប្រិយមិត្ត​អំពី​អគារ​ខ្ពស់​បំផុត​ប្រចាំ​ទ្វីប​ទាំង​អស់​លើ​ពិភពលោក៖

៧.ទ្វីប​អង់តាកទិច៖ អគារ Long Duration Ballon (LDB) Payload Preparation Buildings មាន​កម្ពស់ ៤៩ ហ្វីត (ជិត ១៥ ម៉ែត្រ) ស្ថិត​នៅ​ភាគ​ខាង​ត្បូង​កោះ Ross Island ទ្វីប​អង់តាកទិច។ អគារ​ត្រូវ​បាន​សាងសង់​រួច​រាល់​នៅ​ឆ្នាំ ២០០៥ ក្នុង​ន័យ​ជា​ចំណែក​មួយ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សហរដ្ឋអាមេរិក ហើយ​គ្រប់គ្រង​ដោយ​ស្ថាប័ន​មួយ​មាន​ឈ្មោះ​ថា មូលនិធិ​វិទ្យាសាស្ត្រ​ជាតិ (National Science Foundation)។

៦.ទ្វីប​អាហ្វ្រិក៖ អគារ Carlton Centre មាន​កម្ពស់ ៧៤០ ហ្វីត (ជាង ២២៥ ម៉ែត្រ)។ វា​មាន​ ៥០ ជាន់ ហើយ​ត្រូវ​បាន​សាងសង់​រួច​រាល់​កាល​ពី​ឆ្នាំ ១៩៧៣។ អគារ​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

៥.ទ្វីប​អាមេរិក​ខាង​ត្បូង៖ អគារ Gran Torre Santiago មាន​កម្ពស់ ៩៨០ ហ្វីត (ជិត ៣០០ ម៉ែត្រ) ហើយ​ត្រូវ​បាន​សាង​សង់​រួច​រាល់​នៅ​ឆ្នាំ ២០១២។ វា​មាន​ ៦៤ ជាន់ និង​មាន​៦​ជាន់​ ជា​ជាន់​ក្រោម​ដី។ អាគារ​មាន​ទី​តាំង​ស្ថិត​នៅ​ទីក្រុង Santiago ប្រទេស​ឈីលី។

៤.ទ្វីប​អូស្យានី៖ អគារ Queensland Number One (Q1) មាន​កម្ពស់ ១០៦០ ហ្វីត (ជាង ៣២៣ ម៉ែត្រ)។ វា​មាន​៧៨ ជាន់ និង​ត្រូវ​បាន​សាងសង់​រួច​រាល់​នៅ​ឆ្នាំ ២០០៥។ អគារ​មាន​ទី​តាំង​ស្ថិត​នៅ​រដ្ឋ Queensland ប្រទេស​អូស្ត្រាលី។

៣.​ទ្វីប​អឺរ៉ុប៖ អគារ Lakhta Center មាន​កម្ពស់ ១៥១៦ ហ្វីត (ជាង ៤៦២ ម៉ែត្រ)។ វា​មាន ៨៦ ជាន់។ វា​មាន​ទីតាំង​ស្ថិត​នៅ Saint Petersburg ប្រទេស​រុស្ស៊ី។

២.ទ្វីប​អាមេរិក​ខាង​ជើង៖ អគារ One World Trade Center មាន​កម្ពស់ ១៧៧៦ ហ្វីត (ជាង ៥៤១ ម៉ែត្រ) និង​មាន ១០៤ ជាន់។ អគារ​ត្រូវ​បាន​សាងសង់​រួច​រាល់​នៅ​ឆ្នាំ ២០១៤។ វា​មាន​ទីតាំង​ស្ថិត​នៅ Lower Manhattan រដ្ឋ​ New York សហរដ្ឋអាមេរិក។

១.ទ្វីប​អាស៊ី៖ អគារ Burj Khalifa មាន​កម្ពស់ ២៧១៧ ហ្វីត (ជាង ៨២៨​ម៉ែត្រ) និង​មាន ១៦០​ជាន់។ អគារ​ត្រូវ​បាន​សាងសង់​រួច​រាល់​នៅ​ឆ្នាំ ២០១០។ វា​មាន​ទី​តាំង​ស្ថិត​នៅ​ទី​ក្រុង​ Dubai រាជាណាចក្រ​អារ៉ាប​រួម៕

ប្រភព៖ Worldatlas អត្ថបទ៖ សេរី មង្គល

មតិយោបល់