• 2018-08-20 04:25:48
  • ការអប់រំ

រូបភាព​ប្លែកៗ ក្រោយប្រឡង​ចប់​ព្រឹកមិញ នៅមណ្ឌលប្រឡង​វិទ្យាល័យច្បារ​អំពៅ

  • 2018-08-20 04:25:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រឡងបាក់ឌុប​ព្រឹកមិញ​បាន​បញ្ចប់​ហើយ​លើ វិញ្ញាសាប្រឡង​ថ្នាក់​វិទ្យាសាស្រ្ត (ជីវវិទ្យា) និង ថ្នាក់​វិទ្យាសាស្រ្ត​សង្គម (ប្រវត្តិវិទ្យា) ដែល​រហូត​ដល់ម៉ោង​នេះ​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន។ ប៉ុន្ដែ ក្រឡេក​មក​មើល​សកម្មភាព​ នៃបេក្ខជន​មួយ​ចំនួន​ ក្រោយ​ពីប្រឡង​​ចប់​ ព្រឹក​ថ្ងៃ​ទី ២០ សីហា ២០១៨​នេះ បាន​បន្យល់​នូវ​រូបភាព​​​របស់​បេក្ខជន ដែល​ញុំា​អាហារ​នៅ​តាម​ដងផ្លូវ និង​ គ្រួសារ​ អាណាព្យាបាល​ បាន​​អង្គុយ​រង់ចាំ​កូន​នៅ​ក្រៅ​មណ្ឌលប្រឡង​ វិទ្យាល័យច្បាប់​អំពៅ​ព្រឹកមិញ។

បេក្ខជន​ញុំា​បាយ​ជាប់របង​សាលា
អាណាព្យាបាល​​កំពុង​អង្គុយ​រង់ចាំ​កូន​យ៉ាង​អន្ទះសារ​នៅ​ជាប់របង​សាលា​ព្រឹកមិញ
បេក្ខជន​ប្រឡង​ កំពុង​ស្វែង​រក​ម្ហូប​អាហារ​ នៅតាមដងផ្លូវ ដើម្បី​ទិញ​ញុំា ហើយ​ត្រៀម​ចូលប្រឡង​វិញ​នៅ​រសៀល​នេះ

រូបភាព និង​ រាយការណ៍ ដោយ​៖ ពៅ រក្សា

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់