• 2018-08-20 06:30:41
  • សុខភាព

ធ្វើការច្រើនធុញថប់អស់កម្លាំង ដាក់ Hell មួយកំប៉ុងស្វាងចែស ហើយបានអត្ថប្រយោជន៍ច្រើនហួសស្មាន

  • 2018-08-20 06:30:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពង្រីកខ្លួនជិត ២ឆ្នាំនៅកម្ពុជាមកនេះ ភេសជ្ជៈ Hell កំពុងទទួលបានការគាំទ្របណ្តើរៗ ខណៈវា មិនត្រឹមតែជំនួយកម្លាំងថែមទាំង គ្មានសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពទៀតផង។

ជឿជាក់ថាទាំងអ្នកធ្វើការ និងអ្នករកស៊ី ច្បាស់ជាជួបបញ្ហា ប្រឈមនឹងភាពអស់កម្លាំងល្ហិតល្ហៃ ធុញថប់ ស្រេស្ត ក្រោយពីបំពេញការងារពេញមួយថ្ងៃ អ៊ីចឹងដំណោះស្រាយគួរតែសម្រាក ៥នាទី ដើរចុះឡើង ពត់ពែនខ្លួន ឬអាចញ៉ាំភេសជ្ជៈប៉ូវកម្លាំង ដូចជា Hell មួយកំប៉ុងដើម្បីទទួលបានកម្លាំងមកវិញ។

បើសិនជាអ្នកជ្រើសយកការញ៉ាំ Hell មួយកំប៉ុងរៀងរាល់ថ្ងៃនោះ អ្នកនឹងទទួលបាននៅវីតាមីនB ក្រុមវីតាមីនB ជាសារធាតុសំខាន់ដែលរាងកាយរបស់អ្នកត្រូវការ។ អត្ថប្រយោជន៍ពី វីតាមីនB2, B3, B5, B6, B12 និងតូរីននេះជួយសុខភាពជាច្រើនដូចជា៖

  • ជួយថែរក្សាស្បែក ជួយភ្នែក ជំនួយដល់ការចងចាំ បង្កើនកម្លាំង និងថាមពល
  • បន្សាបជាតិស្រវឹងភ្លាម អារម្មណ៍ស្រស់ថ្លា
  • ជំនួយស្មារតីក្នុងការបើកបរ
  • ជួយសម្រួលខ្លាញ់ក្នុងសរសៃឈាម ជួយបញ្ចេញជាតិពុលចេញពីក្នុងខ្លួន
  • រសជាតិឆ្ងាញ់ប៉ូវកម្លាំង ជំនួយខួរក្បាល បេះដូង និងថ្លើមបានទៀតផង
  • គ្មានសារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ

អត្ថបទជាប់ទាក់ទង៖ ភេសជ្ជៈល្បីទូទាំងអ៉ឺរ៉ុប ថាមិនប៉ះពាល់សុខភាពនោះ កំពុងវាយលុកទីផ្សារស្រុកខ្មែរ

ភេសជ្ជៈនេះឆ្លងកាត់ការពិនិត្យយ៉ាងល្អិតល្អន់ និងមានលក់នៅទីផ្សារបរទេសជាង ៤០ប្រទេសទូទាំងពិភពលោក ហើយសព្វថ្ងៃ Hell កំពុងទទួលបានការពេញនិយមខ្លាំងនៅអ៊ឺរ៉ុប និងអាស៊ី។ ជាមួយគ្នា Hell ទទួលបានវិញ្ញាបនបត្របញ្ជាក់ពី អង្គការ និង ស្ថាប័នត្រួតពិនិត្យសុវត្ថិភាពចំណីអាហារពិភពលោកជាច្រើនដូចជា៖

  • ទទួលបានវិញ្ញាបនបត្រWorld Food
  • វិញ្ញាបនបត្រPEGAZUS (DIJ) ឆ្នាំ ២០១៤
  • វិញ្ញាបនបត្រPRODOTTO ឆ្នាំ ២០១៤
  • វិញ្ញាបនបត្រ Super Brand
  • វិញ្ញាបនបត្រ MOMOT
  • វិញ្ញាបនបត្រ Strategic Manufacturing Award កាលពីឆ្នាំ ២០១២
  • ផលិតផលគ្មានសារធាតុគីមីរួមជាមួយនឹងការជាប់ឆ្នោតជាផ្លូវការក្នុងនាមជារោងចក្រ

លំដាប់កំពូល និងល្អបំផុត១ក្នុងចំណោម៣នៅលើពិភពលោកកាលពីឆ្នាំ ២០១២។ អតិថិជនទាំងអស់អាចស្វែងរកភេសជ្ជៈ Hell តាមរយៈផ្សារទំនើប ម៉ាត ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ខារ៉ាអូខេនានា ឬអាចឆែកឈ្មោះទីតាំងលម្អិតតាមរយៈហ្វេសប៊ុកផេក ភេសជ្ជៈប៉ូវកម្លាំង ហេល

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់