- 2018-08-21 06:35:10
- ព័ត៌មាន
នរណាខ្លះចង់ទៅអាមេរិក? មានលុយប៉ុណ្ណេះ អាចទៅនៅបានយ៉ាងផុយ
- 2018-08-21 06:35:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នរណាខ្លះចង់ទៅអាមេរិក? មានលុយប៉ុណ្ណេះ អាចទៅនៅបានយ៉ាងផុយ
ចន្លោះមិនឃើញ
សម្រាប់អ្នកមានទឹកប្រាក់ចាប់ពី ៥០ម៉ឺនដុល្លារឡើងទៅ អាចទៅរស់នៅ និងប្រកបរបរនានានៅសហរដ្ឋអាមេរិកបានមួយគ្រួសារ ដោយគ្រាន់តែបណ្ដាក់ទុនលើគម្រោង Hall Arts Hotel និង Residence នៅទីក្រុង Dallas រដ្ឋ Texas របស់ក្រុមហ៊ុនល្បីល្បាញនៅអាមេរិក គឺ Hall Group។
បន្ទាប់ពីគម្រោងបានបញ្ចប់ ៥ឆ្នាំក្រោយ អ្នកនឹងទទួលបានប្រាក់ត្រលប់មកវិញ និង US Green Card សម្រាប់គ្រួសារទាំងមូល។
កញ្ញា លី ហួយ អ្នកគ្រប់គ្រង OC Consultancy Service Co., Ltd ក្រុមហ៊ុនទទួលបានសិទ្ធិរៀបចំបញ្ជូនអ្នកចាប់អារម្មណ៍គម្រោងខាងលើ បាននិយាយថា៖ " Hall Arts Hotel និង Residence ជាគម្រោងធំមួយរបស់ Hall Group នៅអាមេរិក មានប្រវត្តិ ៥០ឆ្នាំមកហើយ...បន្ទាប់ពីសិក្សាលើសេដ្ឋកិច្ចខ្មែរយើង ២ឆ្នាំមក គេក៏ចាប់ផ្ដើមបើកឲ្យខ្មែរយើងវិនិយោគដែរ អ៊ីចឹងសម្រាប់អ្នកមានលុយយ៉ាងតិច ៥០ម៉ឺនដុល្លារ និងឯកសារបញ្ជាក់ពីទឹកប្រាក់ថាស្អាតស្អំ សម្រាប់បណ្ដាក់ទុន ៥ឆ្នាំ គាត់អាចទៅនៅបាន ១០០% នៅទាំងគ្រួសារតែម្ដង សម្រាប់ការសិក្សា ការងារ ជំនួញ ឬលំហែពេលចូលនិវត្តន៍"។
កញ្ញា លី ហួយ បានបន្ថែមថា សម្រាប់អ្នកចាប់អារម្មណ៍ ក្រុមហ៊ុនត្រូវសិក្សាសិន បើមានលក្ខខណ្ឌគ្រប់គ្រាន់ ទើបពិនិត្យឯកសារ និងអញ្ជើញមេធាវីទាំងសងខាងមកដឹងឮជាផ្លូវការ។
ជាក់ស្ដែង Hall Group បានជោគជ័យការសាងសង់អគារ KPMG Plaza ដែលដូចគម្រោងខាងលើ ដោយមានអ្នកចូលរួមមកពីបណ្ដាប្រទេសផ្សេងៗប្រមាណ ១៣០នាក់ ហើយពេលនេះអ្នកទាំងនោះក៏កំពុងរស់នៅសហរដ្ឋអាមេរិកផងដែរ។
សម្រាប់ព័ត៌មានបន្ថែម ទាក់ទងលេខទូរសព្ទ 096 55 22 915/ 012 883 215 អ៊ីម៉ែល chhaivornlihouy@gmail.com វិបសាយ www.hallarts.com ឬទៅដល់ទីតាំងផ្ទាល់នៅ OC Consultancy Service វិមានកាណាឌីយ៉ា ជាន់ទី ១៨ ផ្លូវអង្គដួង កែងមហាវិថីព្រះមុនីវង្ស៕