• 2018-08-21 06:40:50
  • ការអប់រំ

១០សន្លឹក អ្នកសន្លប់មានគ្រប់រសជាតិ ទាំងបេក្ខជន ធ្លាក់ដល់អ្នកសង្កេតការណ៍

  • 2018-08-21 06:40:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​បាន​ឈាន​មក​ដល់​ថ្ងៃ​ទី​២​ ហើយ​ក៏​ជា​ថ្ងៃ​ចុង​ក្រោយ​ដែរ សម្រាប់​បេក្ខជន​ប្រឡង​ទូទាំង​ប្រទេស។ មិន​ខុស​ពី​រាល់​ឆ្នាំ​បេក្ខជន​ប្រឡង​តែង​មាន​បញ្ហា​សុខភាព ក្នុង​ពេល​ដំណើរ​ការ​ប្រឡង។ ជាក់​ស្ដែង​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៨​នេះ មាន​បេក្ខជន​ខ្លះ​សន្លប់​ស្ដូកស្ដឹង ​ខ្លះ​ទៀត​ត្រូវ​សរសេរ​លើ​រថយន្ត​សង្គ្រោះ​បន្ទាន់ ខ្លះ​ទៀត​ត្រូវ​គណៈកម្មការ​ជួយ​កោស​ខ្យល់​ក្រហម​ដូច​ភ្លើង​ពេញ​ខ្នង ខ្លះ​ព្យួរ​សេរ៉ូម​ដូច​អ្នក​ជំងឺ​ច្រើន​ថ្ងៃ ខ្លះ​ទៀត​ត្រូវ​បាន​គេ​បី​ត្រកង​ទាំង​ប្រញាប់​ប្រញាល់។ មិន​តែ​ប៉ុណ្ណោះ​សូម្បី​ប៉ុណ្ណោះ សូម្បី​អ្នក​សង្កេត​ការណ៍​ដែល​ត្រូវ​ឃ្លាំ​មើល​អ្នក​ប្រឡង​ក៏​ត្រូវ​ខ្យល់​ចាប់​បាត់​បាត់​ក មិន​ចាញ់​បេក្ខជន​ឡើយ។

ត​ទៅ​នេះ​ជា​បណ្ដុំ​រូប​ភាព​បេក្ខជន​ប្រឡង​មាន​បញ្ហា​សុខភាព​នៅ​តាម​មណ្ឌល​នានា៖ ​

មណ្ឌលសាកលវិទ្យាល័យបាត់ដំបង មានបេក្ខជនម្នាក់មានអការៈខ្យល់គ ត្រូវបានអនុរក្សជួយកោសខ្យល់។
មណ្ឌល​វិទ្យាល័យ​ក្រុង​ក្រចេះ​ខាង​កើត បេក្ខនារី​ម្នាក់ វិលមុខ ខ្យល់ មិន​អាច​ធ្វើ​វិញ្ញាសារ​អក្សរសាស្ត្របាន ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។
បេក្ខនារីម្នាក់​មានបញ្ហា​ថប់​ផ្លូវ​ដង្ហើម ត្រូវ​បាន​គ្រូ​ពេទ្យ​ប្រចាំការ​សង្គ្រោះបឋម និង​អនុញ្ញាត្តឲ្យ​ប្រឡង​ក្នុង​ឡានពេទ្យ។
ស្វាយរៀង មណ្ឌល​វិទ្យាល័យ​ព្រះសីហនុ​ បេក្ខនារី​ ម្នាក់​មក​ពី​រមាស​ហែក​មាន​អាការៈ​ខ្យល់​បាន​បញ្ចូល​ទៅ​មន្ទីរ​ពេទ្យ​ខេត្ត ។
បាត់ដំបង មណ្ឌល​សាកលវិទ្យាល័យ​បាត់ដំបង មាន​បេក្ខនារី​ម្នាក់​មាន​អាការៈ​វិលមុខ និង​បេក្ខជន​ម្នាក់​កើត​ខ្យល់។
កណ្តាល មណ្ឌល​សាលា​បឋមសិក្សា​ក្រុង​តាខ្មៅ មាន​បេក្ខនារី​ម្នាក់​ មាន​អាការៈ​វិលមុខ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រឡង​នៅ​ក្រៅ​មណ្ឌល។
កំពង់ធំ មណ្ឌល​សាលា​បឋមសិក្សា​ហ៊ុនសែនបល្ល័ង្ក បេក្ខនារី​ម្នាក់​ មិន​ស្រួល​ខ្លួន​ ដោយ​មាន​អាការៈ​ឈឺក្បាល ខ្យល់ចាប់ ប្រធាន​មណ្ឌល​បាន​អនុញ្ញាត
កណ្តាល មណ្ឌល​សាលា​បឋមសិក្សា​ក្រុង​តាខ្មៅ មាន​បេក្ខនារី​ម្នាក់​ មាន​អាការៈ​វិលមុខ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រឡង​នៅ​ក្រៅ​មណ្ឌល។
ព្រះវិហារ មាន​អ្នក​សង្កេត​ការណ៍​ស្ម័គ្រ​ចិត្ត​ម្នាក់​មាន​អាការៈ​ខ្យល់​គ ត្រូវ​បាន​គ្រូ​ពេទ្យ​ប្រចាំ​ការ​សង្គ្រោះ​បឋម។
បន្ទាយមានជ័យ អនុរក្ស២នាក់ លើសឈាម វិលមុខ​នៅ​មណ្ឌល​វិទ្យាល័យ​សិរីសោភ័ណ និង​វិទ្យាល័យ​អូរអំបិល កំពុង​ទទួលការ ព្យាបាល​បឋម ដោយ​គ្រូពេទ្យ​ប្រចាំ​មណ្ឌល។

រូបភាព៖ ក្រសួងអប់រំ អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់