• 2018-08-24 08:00:00
  • ព័ត៌មាន

តឹងរឹងខ្លាំង! រាប់កិច្ចការសិស្សបាក់ឌុប រដ្ឋមន្រ្តីអប់រំចុះមើលផ្ទាល់ ឯគ្រូៗវិញ ហាមប្រើប្រាស់ ៣មុខនេះ

  • 2018-08-24 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះ​ត្រួត​ពិនិត្យ​ស្ថានភាព​ នៅ​តាម​មណ្ឌល​កំណែ​ទាំង​១០ នៅ​រាជធានី​ភ្នំពេញ។

ស្រមតាមពាក្រស្លោក អ្នកចេះ គឺជាប់ របស់ក្រសួងអប់រំ ក្នុងនោះ​មាន​ក៏ការ​រឹត​បន្តឹង​ និង​ការ​ដកហូត​ទុក​ដោយ​ឡែក ចំពោះ​សម្ភារៈ ចំនួន ៣មុខ របស់គ្រូ តាមក្រុម​មុខវិជ្ជា នៃ​បទប្បញ្ញត្តិ​ដែល​បាន​កំណត់ ខណៈ​ដំណើរការ​រាប់ ផ្ទៀងផ្ទាត់ ចុះ​អក្សរ​សម្ងាត់ និង​កាត់​ក្បាល​សន្លឹក​កិច្ច​ការ​បេក្ខជន​បាក់ឌុប។ ​

សម្ភារៈ៣ប្រភេទនោះ នឹង​ត្រូវការ​រក្សា​ទុក​ដោយឡែក មាន​ដូចជា កាបូប ទូរសព្ទ​ដៃ និង​សម្ភារៈ​យក​មក​ជាប់​ខ្លួន​នានា​ របស់គណៈកម្មការ​ក្រុម​មុខវិជ្ជា នៅតាមមណ្ឌលកំណែទាំង១០ ដើម្បី​ត្រៀម​រៀបចំ​ដំណើរ​ការ​កំណែ​ ក្រោយការ​ប្រឡង​បាក់ឌុប។

តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ របស់​ក្រសួង​អប់រំ បាន​ចុះ​ផ្សាយ​ទៀតថា ឯកឧត្ដម​ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុមការងារ​ជំនាញ​ បាន​ចុះ​ត្រួត​ពិនិត្យ​ស្ថានភាព​ នៅ​តាម​មណ្ឌល​កំណែ​ទាំង​១០​ នៅ​រាជធានី​ភ្នំពេញ។

នៅថ្ងៃនេះ គឺដល់ពេលវេលា ដែល​ប្រធាន អនុប្រធាន​មណ្ឌល​កំណែ និង​សមាជិក​គណៈកម្មការ​ក្រុម​មុខ​វិជ្ជា កំពុង​មមាញឹក​ក្នុង​ការ​រាប់ ពិនិត្យ ​និងផ្ទៀងផ្ទាត់ សន្លឹក​កិច្ចការ​បេក្ខជន។ 

ឯកឧត្ដម​ហង់ ជួនណារ៉ុន ចុះទៅ វិទ្យាល័យ ហ៊ុនសែន ប៊ុន រ៉ានី វត្ត​ភ្នំ

សូម​បញ្ជាក់​ថា ការ​ដក​ហូត មក​រក្សា​ទុក​សម្ភារៈ​ខាងលើ គឺ​ដើម្បី​ឲ្យ​មន្ត្រី​អាច​បំពេញ​ការងារ​តាម​ភារកិច្ច​រៀង​ៗ​ខ្លួន​ ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់។

ក្រៅពីនេះ ក៏ដើម្បី​ធានា​ឱ្យ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ សម័យ​ប្រលង ២០ សីហា ២០១៨ ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន។

រូបភាពទាំងអស់ពី ហ្វេសប៊ុកផេក ​ក្រសួង​អប់រំ យុវជន និង​កីឡា

អត្ថបទ៖ ពៅ រក្សា

មតិយោបល់